Real Madrid ចង់បាន Bellerin មកពង្រឹងតំបន់ការពារដើម្បីអោយតំបន់ការពារមានលំនឹងឡើងវិញ
- March 14, 2018
យោងតាមសារពត៌មាន Don Balon បានចុះផ្សាយអោយដឹងថា៖ លោក Florentino Perez ប្រធានក្លឹបអធិរាជសរ Real Madrid ចង់ចុះហត្ថលេខាទិញខ្សែការពារស្លាបស្ដាំ Hector Bellerin ពីក្លឹបកាំភ្លើងធំ Arsenal។

លោក Florentino Perez ដែលជាប្រធានក្លឹបអធិរាជសរ Real Madrid ចង់អោយទំរង់លេងរបស់ក្លឹបរបស់លោកត្រលប់មកវិញ ខណៈដែលពេលនេះក្លឹបរបស់លោកកំពុងតែពង្រឹងតំបន់ប្រយុទ្ធឡើងវិញ។ នៅក្នុងរដូវកាលក្រោយនេះលោក Perez ចង់បានខ្សែការពារស្លាបស្ដាំ Hector Bellerin មកកាន់ក្លឹបអធិរាជសរ Real Madrid ដើម្បីមកជួយក្លឹប Real Madrid អោយតំបន់ការពារមានលំនឹងឡើងវិញ ហើយជាពិសេស Bellerin អាចជាកីឡាករសំខាន់របស់ Real Madrid នៅក្នុងរដូវកាលក្រោយនេះ ក្នុងករណីដែលកីឡាករសំខាន់ៗរបស់ Real Madrid មានបញ្ហារបួស។

បុត្រ
ប្រភព៖ Goal
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






