ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចតេជោ បញ្ជាក់ច្បាស់ៗថា មិនមែនដោយសារវីដេអូសារភាពកំហុស និងសូមទោសលោក លី សាម៉េត រួចខ្លួនឡើយ និងបានស្នើឱ្យសមត្ថកិច្ចនាំខ្លួន លោក លី សាម៉េត បញ្ជូនទៅតុលាការកាត់ទោសតាមច្បាប់

    BY Liny Chan November 4, 2024
    សម្ដេចតេជោ បញ្ជាក់ច្បាស់ៗថា មិនមែនដោយសារវីដេអូសារភាពកំហុស និងសូមទោសលោក លី សាម៉េត រួចខ្លួនឡើយ និងបានស្នើឱ្យសមត្ថកិច្ចនាំខ្លួន លោក លី សាម៉េត បញ្ជូនទៅតុលាការកាត់ទោសតាមច្បាប់

    (រាជធានីភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា មុននេះបន្តិចបានមានប្រសាសន៍បញ្ជាក់ច្បាស់ៗថា មិនមែនដោយសារតែវីដេអូសារភាពកំហុស និងសូមទោសមួយ ធ្វើឱ្យលោក លី សាម៉េត ហៅគ្រូមា ត្រូវបានរួចខ្លួននោះឡើយ។

    សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់បែបនេះ ក្រោយលោក លី សាម៉េត បានចេញមុខសារភាពទោសកំហុស និងសូមទោស ហើយមានមតិលើកឡើងជាច្រើនគិតថា សុំទោសរួចហើយ នឹងរួចខ្លួនពីសំណាញ់ច្បាប់។

    សម្ដេចតេជោ បានធ្វើការបង្ហោះនៅលើផេកផ្លូវការជាមួយខ្លឹមសារបញ្ជាក់ច្បាស់ៗបែបនេះថា៖ « ខ្ញុំសូមបញ្ជាក់ជូនថា មិនមែនដោយសារតែវីដេអូសារភាពកំហុស និងសូមទោសមួយនេះ លី សាម៉េត ត្រូវបានរួចខ្លួននោះឡើយ។ ជំនួយការខ្ញុំម្នាក់ឈ្មោះ ដួង តារា ត្រូវបានឃាត់ខ្លួនរង់ចាំការកាត់ទោសដោយសារជាប់ពាក់ពន្ធ័ឆបោកជាមួយ លី សាម៉េត នេះ។ ពេលនេះ លី សាម៉េត ក្រោយពីរត់គេចខ្លួនបានបង្ហាញខ្លួនហើយ សូមសមត្ថកិច្ចដែលជានគរបាល ឬកងរាជអាវុធហត្ថ ទៅនាំខ្លួន លី សាម៉េត បញ្ជូនទៅតុលាការដើម្បីកាត់ទោសតាមច្បាប់។ លី សាម៉េត បានសុំពេលព្យាបាលខ្លួននៅផ្ទះមុនពេលចូលខ្លួន ឱ្យតុលាការកាត់ទោស។ មិនអាចធ្វើបែបនេះបានឡើយ នគរបាលយុត្តិធម៌ត្រូវតែនាំខ្លួន លី សាម៉េត បញ្ជូនទៅតុលាការតាមនីតិវិធី។ ខ្ញុំសង្ឃឹមថា សមត្ថកិច្ចមិនបន្តឱ្យ លី សាម៉េត បានស្ថិតនៅក្រៅសំណាញ់ច្បាប់ទៀតទេ »៕

    ប្រភព៖ ផេកផ្លូវសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា

    Share This Post: