ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ល្បិចថ្មីស្រីៗគួរប្រុងប្រយ័ត្ន ! ក្មេងស្រីម្នាក់បង្ហោះសារលើបណ្តាញសង្គម បង្ហាញពីល្បិចថ្មីដែលជនខិលខូចប្រើល្បួងក្មេងស្រីទៅរំលោភ

    BY Khmernote Media March 14, 2018
    ល្បិចថ្មីស្រីៗគួរប្រុងប្រយ័ត្ន ! ក្មេងស្រីម្នាក់បង្ហោះសារលើបណ្តាញសង្គម បង្ហាញពីល្បិចថ្មីដែលជនខិលខូចប្រើល្បួងក្មេងស្រីទៅរំលោភ

    បរទេស ៖ ពិភពលោកសព្វថ្ងៃមិនសូវជាមានសុវត្ថិភាពប៉ុន្មាននោះទេសំរាប់មនុស្សស្រី គ្រោះថ្នាក់ជាច្រើននៅតាមជាប់ខ្លួននាងពិសេសពេលធ្វើដំណើរទៅណាមកណាម្នាក់ឯងតែម្តង។ ប្រភពព័ត៌មានបរទេសមួយបានចុះផ្សាយ រឿងរ៉ាវរន្ធត់មួយដែលក្មេងស្រីម្នាក់បាន​យក​មកចែករំលែកក្នុងបណ្តាញសង្គម។ ក្មេងស្រីម្នាក់ដែលមានឈ្មោះ KahMun បានបង្ហាញតាមរយៈសារលើបណ្តាញសង្គមថា “នៅថ្ងៃមួយនាងបានដើរម្នាក់ឯងតាមផ្លូវ បុរសម្នាក់បានបានសុំអោយនាងជួយរកសោររបស់គេដែលបានជ្រុះបាត់”។ តែភ្លាមៗនោះនាងបាននឹកឃើញករណីស្រដៀងនេះដែលបុរសម្នាក់សុំអោយក្មេងស្រីជួយរកសោរអោយហើយនាំទៅកន្លែងស្ងាត់រំលោភតែសំណាងក្មេងស្រីនោះគេចខ្លួនទាន់។

    នាងបានបដិសេធដោយប្រាប់ថា “សុំទោស ខ្ញុំមានការរវល់” ប៉ុន្មានថ្ងៃក្រោយនាងបានជួបបុរសដដែលនេះទៀតនៅស្ថានីយ​រថភ្លើង គេកំពុងព្យាយាមសុំជំនួយពីក្មេងស្រីម្នាក់នោះដូចដែលធ្លាប់ធ្វើមកលើនាង។ តែសំណាងល្អក្មេងស្រីម្នាក់នោះមិនរវល់ជាមួយហើយដើរចេញទៅ ពេលដែលនាងរៀបនឹងចាកចេញទៅនាងឃើញបុរសម្នាក់នោះកំពុងបញ្ចុះបញ្ចូលក្មេងស្រីម្នាក់ទៀតអោយជួយគេចូលដែលធ្លាប់ធ្វើ ដំបូងនាងសង្ឃឹមថាក្មេងស្រីនោះជៀសចេញឆ្ងាយពីបុរសចម្លែកនោះ តែក្មេងស្រីនោះបែរជាព្រមដើរតាមបុរសនោះទៅតាមច្រកតូចមួយ។
     ដោយខ្លាចក្មេងស្រីនោះមានគ្រោះថ្នាក់នាងដើរតាមពីក្រោយ តែទៅដល់ច្រកនោះក៏បាត់គេទាំងពីរ តែភ្លាមនោះដែរនាងបានឃើញក្មេងស្រីនោះបើកទ្វារចេញមក។ ដោយធ្វើអ្វីមិនទាន់នាងគ្រាន់តែប្រាប់ទៅក្មេងស្រីនោះអោយរត់ ពួកគេនាងបានរត់ចេញពីទីនោះជាមួយគ្នារហូតមកដល់កន្លែងប្រជុំជន។ KahMun នាងក៏បានរៀបរ៉ាប់រូបរាងរបស់បុរសម្នាក់នេះនៅតាមរយៈ​សារដែលនាងបានបង្ហោះនោះផងដែរ ដើម្បីអោយក្មេងស្រីៗមានការប្រុងប្រយ័ត្ន។ តែមានអ្នក comment ម្នាក់បានផ្ញើររូបបុរសម្នាក់ដែលវាមានលក្ខណៈដូចនឹងការរៀបរ៉ាប់របស់ក្មេងស្រីនេះក្នុងសារដែលនាងបានបង្ហោះ គេថែមទាំងបន្ថែមទៀតថាបុរសម្នាក់នេះប្រហែលជាធ្វើសកម្មភាពខ្លួននៅក្នុងតំបន់ Desa Setapak ទីក្រុងកូឡាឡាំពួរ ក្នុងប្រទេសម៉ាឡេស៊ីនេះ៕

    ប្រភព ៖ thecoverage

    Share This Post:
    MPO4D jitutoto mpo4d Mpoplay