Zidane និង Ole Ole ប្រកាសសង្គ្រាមដណ្តើមគ្នាទិញយកកីឡាករវ័យក្មេងមួយរូប ចំណែកឯតំលៃខ្លួនវិញមិនបាច់ថ្លែងថ្លៃកប់
- April 25, 2019
គ្រូបង្វឹករបស់ក្រុមអធិរាជស Real Madrid លោក Zinedine Zidane គឺជាហ្វេនរបស់កីឡាករវ័យក្មេង Jadon Sancho របស់ក្លឹប Dortmund ហើយគាត់បានបញ្ជុះបញ្ជូលអោយតា Perez តាមទិញកីឡាករខ្សែបំរើប្រយុទ្ធរូបនេះនៅក្នុងរដូវក្តៅនេះ។ តាមរយៈទម្រង់លេងរបស់កីឡាកររូបនេះ ឥឡូវនេះ Sancho ក្លាយជាគោលដៅសំខាន់របស់គ្រូបង្វឹក Ole Gunnar Solskjear របស់បិសាចក្រហមខណៈដែរក្លឹបកំពុងតែមានបញ្ហាខ្សែបំរើស្លាបស្តាំ។ គួរបញ្ជាក់ផងដែរថាកីឡាករសញ្ជាតិអង់គ្លេស Suncho ដែលទើបតែមានអាយុ ១៨ឆ្នាំរូបនេះបានបង្ហាញទម្រង់លេងយ៉ាងល្អនៅក្នុងក្លឹបយក្សរបស់អាឡឺម៉ង់មួយនេះ Borussia Dortmund ដោយរកបាន ១២គ្រាប់ និងAssists បាល់ ១៨គ្រាប់នៅក្នុងការបង្ហាញខ្លួន៣៩ប្រកួត។
ទោះបីជាយ៉ាងណាក៏ដោយ តាមរយៈការរាយការណ៍បានអោយដឹងថា ក្លឹបមិនទាន់មានបំណងចង់លោកកីឡាករសញ្ជាតិអង់គ្លេសរូបនេះនៅឡើយទេ លុះត្រាតែមានក្លឹបណាអាចហ៊ានអោយថ្លៃប្រហែល ១៨០លានអឺរ៉ូនោះការលក់ចេញនឹងអាចកើតឡើង។ ជាមួយគ្នានេះដែរក្លឹប Real Madrid អាចនឹងមានប្រៀបជាង ក្លឹបបិសាចក្រហម Manchester United ព្រោះ Florentino Perez មានលក្ខ័ខ័ណ្ឌល្អជាមួយមេរបស់ក្លឹប Dortmund នេះបើងតាមករាយការណ៍របស់ Hans-Joachim Watzke។ គួរបញ្ជាក់ផងដែរថា Solskjear និង Zidane កំពុងតែដុតដៃដុតជើងដើម្បីកែប្រែស្ថានភាពក្លឹបឡើងវិញនៅក្នុងរដូវកាលក្រោយនេះ ព្រោះនៅក្នុងរដូវកាលនេះដូចជាមិនបានអ្វីជាដុំកំភួនទេ និងបាត់បង់ឱកាសលើកពានជាច្រើនសម្រាប់ក្លឹបទាំងពីរនេះ៕

អត្ថបទ៖ សុគុណា
ប្រភព៖ FoxSportAsia
- Share This Post:









