កីឡា

បងម៉ៅមួយរយលាន Pogba លើដៃម្ខាងបញ្ជាក់ពីការសូមទោសដល់អ្នកគាំទ្របន្ទាប់ពីចាញ់ Man City នៅក្នុងទឹកដីខ្លួនឯងកាលពីយប់មិញ

BY
Khmernote Media
April 25, 2019

កាលពីយប់មិញនេះក្រុមម្ចាស់ផ្ទះ Old Trafford បិសាចក្រហម Manchester United ចាញ់ក្រុមភ្ញៀវ Man City ក្នុងលទ្ធផល ២ទល់នឹង0 និងគ្រាប់បាល់ទាំងពីរកើតឡើងនៅក្នុងតង់ទី២ទាំងអស់ដោយកីឡាករ Bernardo Silva និង Leroy Sane បានជួយអោយក្រុម Man Ctiy ទទួលបាន៣ពិន្ទុនៅក្នុងទឹកដី Old Trafford។ ដោយឡែកចំណែកឯក្រុមបិសាចក្រហមវិញ អស់ឱកាសដណ្ដើមយក Top 4 នៅក្នុង English Premier Leauge។ នៅក្នុងកំឡុងពេលប្រកួតបានបញ្ចប់ទៅ តារាបាល់ទាត់របស់បិសាចក្រហម Pual Pogba បានបង្ហាញកាយវិការពីការសុំទោសនៅចំពោះមុខអ្នកគាំទ្ររបស់ក្លឹបដែលបានមកទស្សនាផ្ទាល់នៅក្នុងពហុកីឡាដ្ឋាន Old Trafford។

គួរបញ្ជាក់ផងដែរថា កាលពីប្រកួតមុន Pogba ត្រូវបានក្រុមអ្នកគាំទ្រមួយចំនួននិយាយថាគាត់មិនទទួលស្គាល់កំហុសបន្ទាប់ពីចាញ់យ៉ាងចាស់ដៃនៅក្នុងទឹកដីរបស់ក្រុម Everton ក្នុងលទ្ធផល ៤ទល់នឹង០។ ប៉ុន្តែលើកនេះ ម្ចាស់ពានបាល់ទាត់ពិភពលោករូបនេះមិនធ្វើវាម្តងទៀតនោះទេ ដោយគាត់បានលើកដៃមួយចំហៀងក្នុងកាយវិការសុំទោសដល់អ្នកគាំទ្រកំឡុងពេលការប្រកួតបញ្ជាប់។ ហើយនៅពេលថ្មីៗនេះ មានព័ត៌មានជាច្រើនបាននិយាយថាកីឡាករសញ្ជាតិបារាំងរូបនេះចាកចេញពីក្លឹបបិសាចក្រហម ប៉ុន្តែព័ត៌មានជាផ្លូវការ មិនទាន់បានលឺឬលើកឡើងពីកីឡាករផ្ទាល់ឬក៏ក្លឹបនោះទេ។ បញ្ជាក់ផងដែរថា បិសាចក្រហម Man Utd នឹងត្រូវជួបជាមួយក្រុមតោខៀវ Chelsea នៅថ្ងៃអាទិត្យនេះផងដែរ៕

Share This Post: