ថាម៉េច!! Messi ទប់ស្កាត់ ក្លឹប Barcelona ក្នុងការទិញកីឡាករមួយរូបនៅក្នុងក្របខ័ណ្ឌ Enlish Premier League ដោយសារតែហេតុផលមួយនេះ
- April 26, 2019
បើយោងទៅតាមការរាយការណ៍ចុងក្រោយគេបង្អស់បានអោយដឹងថា តារាឆ្នើមប្រចាំក្លឹប Barcelona លោក Lionel Messi មិនគាំទ្រក្លឹបក្នុងការចង់បានកីឡាករវ័យក្មេង Callum Hudson-Odoi របស់ Chelsea។ នាពេលថ្មីៗនេះ Hudson-Odoi កំពុងតែឈឺចាប់ដោយសាររបួស ហើយកាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះគាត់បានធ្វើការវះកាត់បានជោគជ័យដើម្បីជាសះស្បើយឆាប់ៗ។ កំឡុងពេលនោះដែរ មានគេរាយការណ៍ថាក្លឹបយក្សនៅអេស៉្បាញ Barcelona កំពុងតែតាមប្រមាញ់យកកីឡាករវ័យក្មេងសញ្ជាតិអង់គ្លេសដើម្បីមកចូលរួមនៅក្នុងរដូវក្តៅនេះ។
នៅក្នុងរដូវកាលនេះ យើងឃើញថា Hudson-Odoi ឡើងទម្រង់លេងយ៉ាងខ្លាំង ហើយមិនមែនមានតែក្លឹប Barcelona ទេដែលចង់បានរូបគេគឺមានក្លឹបធំៗជាច្រើនកំពុងចាប់អារម្មណ៍លើកីឡាករវ័យ១៨ឆ្នាំរូបនេះ។ តែតាមរយៈរបាយការណ៍ចុងក្រោយរបស់ CaughtOffside.com លើកឡើងថា ដោយសារតែរបួសរបស់កីឡាកររូបនេះ ទើបធ្វើអោយ Messi ប្រតិកម្មរឿងការផ្លាស់ប្តូររបស់កីឡាករវ័យក្មេងរូបនេះ។ ទោះបីជាយ៉ាងណាក៏ដោយ Hudon-Odoi នៅតែជាគោលដៅសំខាន់សម្រាប់ក្លឹបជាច្រើននៅក្នុងនោះមាន ហង្សក្រហម Liverpool Bayern Munich និង AC Milan ជាដើម៕
អត្ថបទ៖ សុគុណា
ប្រភព៖ FoxSportAsia
- Share This Post:










