ជំនន់ទឹកភ្លៀងនៅឥណ្ឌូណេស៊ី បណ្តាលឱ្យមនុស្ស ៥នាក់បាត់បង់ជីវិត
- BY
- Pheakdey
- December 7, 2024
ឥណ្ឌូណេស៊ី៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៥នាក់បានស្លាប់បាត់បង់ជីវិតដោយសារទឹកជំនន់និងបញ្ហាបាក់ដី នៅក្នុងប្រទេសឥណ្ឌូណេស៊ី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី៧ ខែធ្នូ។ ចំពោះទីតាំងដែលបានរងនូវការគំរាមគំហែងពីគ្រោះធម្មជាតិមួយនេះគឺខេត្ត West Java ដែលជាដែនដីកោះដ៏ធំមួយនៅប៉ែកខាងលិចប្រទេសឥណ្ឌូណេស៊ី។

ប្រភពខាងលើបានបន្តថា ទឹកជំនន់ប្រកបដោយគ្រោះថ្នាក់ខាងលើនេះគឺជាទំនន់ទឹកភ្លៀងដែលបានកើតឡើងយ៉ាងឆាប់រហ័សក្រោយមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅក្នុងយូរ ខណៈទឹកជំនន់ប្រភេទនេះក៏ឆាប់ស្រកទៅវិញអស់ក្នុងរយៈពេលដ៏ខ្លីដែរ។ បើតាមអាជ្ញាធរឥណ្ឌូណេស៊ីបញ្ជាក់ថា ក្រៅតែពីបានសម្លាប់មនុស្សអស់ជាច្រើននាក់ ឥទ្ធិពលរបស់ជំនន់ទឹកភ្លៀងដ៏ខ្លាំងនេះក៏បានបណ្តាលឱ្យស្ពានចំនួន ១០កន្លែងបានរងនូវការបំផ្លាញទាំងស្រុងផងដែរ ដ្បិតដីនៅតំបន់ស្ពាននោះត្រូវបានបាក់ស្រុតយ៉ាងគំហុក។ ជាងនេះទៅទៀត ផ្ទះរបស់ប្រជាពលរដ្ឋរាប់ពាន់ខ្នងក៏បានរងនូវការខូចខាតផងដែរ ខណៈផ្លូវថ្នល់សំខាន់ៗមួយចំនួនត្រូវបានកាត់ផ្តាច់ជាបណ្តោះអាសន្ន៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






