អន្តរជាតិ

ប៉ូលិសអង់គ្លេសចាប់ជនល្មើសបាន ៥៤០នាក់យ៉ាងងាយស្រួលនិងឆាប់រហ័សបំផុត ដោយប្រើបច្ចេកវិទ្យាទំនើបមួយនេះ

BY
Pheakdey
December 7, 2024

អង់គ្លេស៖ កម្លាំងប៉ូលិសប្រចាំទីក្រុងឡុងដ៍ នៃប្រទេសអង់គ្លេសបានឱ្យដឹងថា ថ្មីៗនេះ សមត្ថកិច្ចអាចចាប់ខ្លួនជនល្មើសបានចំនួន ៥៤០នាក់តាមរយៈការប្រើប្រាស់មុខងារ​ “ស្កេនមុខមនុស្ស”  ដែលបានបំពាក់នៅក្នុងកាមេរ៉ាសុវត្ថិនៅតាមទីសាធារណៈ។ ជនល្មើសដែលអាជ្ញាធរអាចចាប់ខ្លួនបានដោយមិនចាំបាច់ចំណាយកម្លាំងច្រើននិងពេលវេលាយូរនោះគឺមានចាប់តាំងពីជនល្មើសក្នុងករណីលួចឬឆក់រហូតដល់ជនល្មើសក្នុងករណីចាប់រំលោភសេពសន្ថវៈផងដែ។

បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍​ ទី៧​ ខែធ្នូបានឱ្យដឹងថា មុខងារ​ “ស្កេនមុខមនុស្ស” នេះ អាចចាប់យកទម្រង់មុខមនុស្សដែលបានដើរឆ្លងកាត់វាទាំងអស់យ៉ាងច្បាស់បំផុត ហើយភ្លាមៗនោះវាក៏អាចធ្វើការពិនិត្យប្រៀបធៀប និងផ្តល់ព័ត៌មានថា មុខរបស់មនុស្សដែលវាបានស្កេននោះដូចគ្នាទៅនឹងមុខមនុស្សដែលអាជ្ញាធរកំពុងតាមចាប់ខ្លួនឬអត់។ ក្នុងករណីដែលមុខងារ​ “ស្កេនមុខមនុស្ស” បានផ្តល់ព័ត៌មានថា​ មានជនល្មើសណាម្នាក់កំពុងដើរឆ្លងកាត់ហើយនោះ គឺអាជ្ញាធរនឹងបើកប្រតិបត្តិការណ៍តាមចាប់ខ្លួនភ្លាម​ដោយមិនចាំបាច់ត្រូវចំណាយពេលចវេលាយូរនោះទេ។ យ៉ាងណាក្តី ក៏មានពលរដ្ឋមួយចំនួនរិះគន់ចំពោះការប្រើប្រាស់មុខងារ “ស្កេនមុខមនុស្ស” នេះនៅទីសាធារណៈផងដែរ ដ្បិតវាបានបំពានសិទ្ធឯកជនភាពនិងសេរីភាពផ្ទាល់ខ្លួនរបស់ពួកគេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: