អន្តរជាតិ

តារាចម្រៀងថៃស្រីម្នាក់បាត់បង់ជីវិតទាំងវ័យក្មេង ក្រោយទទួលសេវាកម្មម៉ាស្សាស្មា និងកញ្ចឹងក ខណៈអ្នកជំនាញព្រមានឱ្យមានការប្រុងប្រយ័ត្ន

BY
Pheakdey
December 9, 2024

ថៃ៖ ករណីមានតារាចម្រៀងជនជាតិថៃម្នាក់គឺអ្នកនាង Chayada Prao-Hom បានស្លាប់បាត់បង់ជីវិតក្រោយពេលទៅម៉ាស្សាស្មានិងកញ្ចឹង ក កំពុងក្លាយជាប្រធានបទក្តៅមួយនៅលើបណ្តាញសង្គម ខណៈអ្នកជំនាញមួយចំនួនក៏បានព្រមានឱ្យមានការប្រុងប្រយ័ត្នចំពោះការទៅទទួលយកសេវាកម្មប្រភេទនេះដោយណែនាំអោយធ្វើម៉ាស្សា ដោយប្រើតែអ្នកជំនាញពិតប្រាកដ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៩ ខែធ្នូ។ គួររម្លឹកជូនថា កាលពីពេលថ្មីៗនេះ អ្នកនាង Chyada បានទៅទទួលយកសេវាម៉ាស្សាស្មានិងកញ្ចឹងក នៅក្នុងហាងមួយកន្លែងក្នុងខេត្ត Udon Thani  ដើម្បីសម្រួលការឈឺចុកចាប់ បន្ទាប់ពីរូបគាត់បានធ្វើការងារក្នុងរយៈពេលដ៏យូរមួយ។

ក្រោយទទួលបានសេវាកម្មម៉ាស្សានេះរួច ស្ថានភាពរបស់អ្នកនាង  Chayada ហាក់មិនបានល្អប្រសើរឡើយ ផ្ទុយទៅវិញគាត់បានកើតមានការឈឺចាប់ត្រង់កនិងខ្នងយ៉ាងខ្លាំង ដៃម្ខាងរបស់គាត់បែរជាលែងសូវមានកម្លាំង ហើយក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយនេះគឺផ្នែកនៃរាងកាយរបស់គាត់ស្ទើរតែ ៥០%​ លែងអាចធ្វើចលនាបានតែម្តង ខណៈនៅទីបញ្ចប់គឺរូបគាត់បានស្លាប់តែម្តងតែពីថ្ងៃទី៨ ខែធ្នូនេះ។ ក្រោយការពិនិត្យទៅលើស្ថានភាពរបស់ស្រ្តីជនរងគ្រោះ ក្រុមវេជ្ជបណ្ឌិតបានពន្យល់ថា គាត់បានស្លាប់ដោយសារបញ្ហាសរសៃឈាមនៅក្នុងខួរក្បាលនិងឆ្អឹងខ្នងរបស់គាត់ឡើងហើម និងធ្វើឱ្យរចន្តឈាមត្រូវរត់ចូលទៅកាន់កន្លែងសំខាន់ៗទាំង ២នាក់ត្រូវកាត់ផ្តាច់ ហើយកត្តាដែលនាំឱ្យសរសៃឈាមសំខាន់នេះត្រូវហើមនិងមិនអាចដំណើរការដោយប្រក្រតីនោះគឺដោយគេបានធ្វើសកម្មភាពម៉ាស្សាទៅលើស្មានិងករបស់គាត់ដោយប្រើកម្លាំងខ្លាំងជ្រុលពេកនាពេលកន្លងមក៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: