អន្តរជាតិ

បុរសសិង្ហបុរីម្នាក់បានបាត់បង់ជីវិត ក្រោយទទួលយកសេវាម៉ាស្សាត្រឹម ៤៥នាទី​ នៅក្នុងខេត្តភូកេត ប្រទេសថៃ

BY
Pheakdey
December 10, 2024

ថៃ៖ បុរសជនជាតិសិង្ហបុរីម្នាក់បានស្លាប់បាត់បង់ជីវិតក្រោយបានទៅរកសេវាម៉ាស្សានៅក្នុងខេត្ត Phuket ប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីយប់ថ្ងៃទី៩ ខែធ្នូ។ យោងតាមប៉ូលិសថៃបានបញ្ជាក់ថា បុរសជាជនរងគ្រោះមានអាយុ ៥២ឆ្នាំ ហើយកាលពីថ្ងៃទី៧ កន្លងទៅ​ គាត់បានទៅរកសេវាម៉ាស្សាប្រេងក្នុងហាងមួយកន្លែងនៅតំបន់ឆ្នេរ Patong ដោយការម៉ាស្សានោះមានរយៈពេលត្រឹមតែ ៤៥នាទីប៉ុណ្ណោះ។ 

ប្រភពខាងលើបានបន្តថា មុនពេលទៅរកសេវាម៉ាស្សាបុរសជាជនរងគ្រោះមានអាការស្រវឹងស្រា ហើយបន្ទាប់ពីទទួលបានសេវាម៉ាស្សារួចភ្លាមគាត់ក៏បានដេកលក់នៅលើគ្រែម៉ាស្សានោះមួយសន្ទុះផងដែរ។  ក្រោយដេកលក់បានបន្តិចស្រាប់តែបុរសជាជនរងគ្រោះហាក់មានអាការពិបាកនៅក្នុងខ្លួនខ្លាំងរហូតបាត់បង់ស្មារតី ហើយភ្លាមៗនោះគេបានព្យាយាមបញ្ជូនរូបគាត់ទៅកាន់ទៅកាន់មន្ទីរពេទ្យផងដែរ យ៉ាងទោះជាយ៉ាងណាក្តីក្រោយពេលទៅដល់មន្ទីរពេទ្យរូបគាត់នៅតែមិនអាចដឹងខ្លួននិងចុងក្រោយក្រុមគ្រូពេទ្យបានជូនដំណឹងថា រូបគាត់បានស្លាប់បាត់បង់ជីវិតតែម្តង៕

អត្ថបទ៖ ភក្តី

ប្រភព៖  The Strait Time

Share This Post: