អន្តរជាតិ
ជិះម៉ូតូអត់មានប័ណ្ណបើកបរ ដល់ពេលប៉ូលិសចាប់ភ័យពេកលេចនោមដាក់ខោជោក
BY Khmernote Media
March 16, 2018
ឥណ្ឌូនេស៊ី៖ បុរសម្នាក់ត្រូវបានប៉ូលិសចរាចណ៍ចាប់ខ្លួន និងថតរូបបង្ហោះក្នុងបណ្តាញសង្គម ដើម្បីធ្វើការព្រមាន បន្ទាប់ពីបុរសរូបនោះបានបើកបរម៉ូតូដល់មិនមានប័ណ្ណបើកបរ។ ហេតុការណ៍បានកើតឡើងនៅតាមបណ្តោយផ្លូវមួយខ្សែក្នុងប្រទេសឥណ្ឌូនេស៊ី។ បុរសដែលត្រូវបានប៉ូលិសចាប់ខ្លួនមិនត្រូវបានគេបង្ហាញអត្តសញ្ញាណនោះទេ គ្រាន់តែគេសម្គាល់បានថា បុរសនោះទំនងជាមានអាយុជាង ២០ ឆ្នាំ ប៉ុណ្ណោះ។
មន្ត្រីប៉ូលិសដែលបានបង្រ្កាបករណីនេះបានឲ្យដឹងថា បុរសជាអ្នកបើកបរម៉ូតូនោះបើកបរដោយគ្មានប័ណ្ណបើកបរទេ ក្រោយពីត្រូវប៉ូលិសឃាត់ខ្លួន បុរសនោះក៏បាននោមដាក់ខោជោកតែម្តង ទំនងជាភ័យពេលមើលទៅទើបលេចនោមដាក់ខោបែបនេះ។ ប៉ូលិសឥណ្ឌូនេស៊ីក៏បានអំពាវនាវដល់អាណាព្យាបាលទាំងអស់ កុំឲ្យកូនៗ ឬសាច់ញាតិបើកបរម៉ូតូ ដោយមិនទាន់មានប័ណ្ណបើកបរឡើយ៕

ភក្តី
ប្រភព៖ coconuts