កីឡា

Real Madrid បានបដិសេធសំណើរ ១៨០លានអឺរ៉ូលើកីឡាករ Marco Asensio

BY
Khmernote Media
April 26, 2019

ក្រុមអធិរាជស Real Madrid បានបដិសេធលុយ ១៨០លានអឺរ៉ូចំពោះការស្នើរចង់បានកីឡាករ Marco Asension នេះបើយើងទៅតាមភ្ងាក់ងារ Horacio Gaggioli។ ជាមួយគ្នានេះដែរ នៅក្នុងរដូវកាលនេះ Marco Asensio ហាក់ដូចជាធ្វើមិនបានល្អសោះនៅក្នុងរដូវកាលនេះ ដោយលេងបានតែ២០ប្រកួតក្នុងការប្រកួតទាំង ៤២ប្រកួតនៅក្នុងក្របខ័ណ្ឌ La Liga និងក្នុងក្របខ័ណ្ឌ Champions League ដែលជាហេតុធ្វើអោយកីឡាករវ័យក្មេងរូបនេះអាចនឹងចាកចេញនៅក្នុងរដូវក្តៅនេះ។ ហើយក៏មានពាក្យចរចាមអារ៉ាមមួយចំនួនថាមានក្រុមហង្សក្រហម Liverpool និងក្រុមសេះបង្កង់ Juventus កំពុងចាប់អារម្មណ៍លើកីឡាករសញ្ជាតិអេស៉្បាញរូបនេះ ប៉ុន្តែជាផ្លូវការពុំទាន់មានព័ត៌មានមួយណាចេញពីមាត់របស់កីឡាករ ឬក្លឹបនោះទេ។

កាលពីឆ្នាំមុន សម្រាប់កីឡាករមួយនេះមានគេស្នើរសុំទិញកីឡាករនេះរហូតដល់ ១៥០លានអឺរ៉ូ និង១៨០លានអឺរ៉ូ ប៉ុន្តែក្លឹប Real Madrid មិនចង់ស្តាប់ឡើយ ហើយមានក្លឹបធំៗជាច្រើនតែងតែចូលចែចូវ Asensio ប្រសិនបើរូបគាត់ចង់ចាកចេញ។ ប៉ុន្តែគាត់តែងតែនិយាយថាគាត់សប្បាយចិត្តជាមួយ Real Madrid ហើយគាត់ចង់ជោគជ័យក្នុងអាជីពរបស់រូបគាត់នៅក្នុងក្លឹបយក្សមួយនេះ។ គួរបញ្ជាក់ផងដែរថាក្លឹប Real Madrid បានផ្លាស់ប្តូរគ្រូបង្វឹកពីដងក្នុង១រដូវកាលនេះ ហើយថ្មីៗនេះ Zidane បានត្រឡប់មកកាន់ទឹកដីពហុកីឡាដ្ឋាន Bernarbeu វិញបន្ទាប់ពីឈប់នៅដើមរដូវកាលនេះ។ ចំណែកឯ Asensio វិញបន្ទាប់ពីគ្រូបង្វឹកចាស់ត្រឡប់មកវិញ គាត់ចូលលេងបាន ៥ប្រកួតក្នុង៦ប្រកួតរបស់ការដឹកនាំថ្មីរបស់ zidane៕

អត្ថបទ៖ សុគុណា
ប្រភព៖ Goal.com

Share This Post: