អន្តរជាតិ

អាមេរិកប្រកាស់ផ្តល់ប្រាក់រង្វាន់ ១០លានដុល្លារ សម្រាប់អ្នកអាចផ្តល់ព័ត៌មានឈានដល់ការចាប់ខ្លួន Hacker ជនជាតិចិនរូបនេះ

BY
Pheakdey
December 11, 2024

អាមេរិក៖ សហរដ្ឋអាមេរិកបានប្រកាសផ្តល់ប្រាក់រង្វាន់រហូតដល់ ១០លានដុល្លារសម្រាប់អ្នកណាដែលអាចផ្តល់ព័ត៌មានឈានដល់ការចាប់ខ្លួនចោរអ៊ីនធឺណិត (Hacker) ជនជាតិចិនម្នាក់ និងបក្សពួករបស់គាត់មួយចំនួនទៀតផងដែរ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងរសៀលថ្ងៃពុធ ទី១១ ខែធ្នូនេះបញ្ជាក់ថា សេចក្តីប្រកាសខាងលើនេះត្រូវបានធ្វើឡើងតាមរយៈលិខិតផ្លូវការមួយច្បាប់ចេញដោយក្រសួងរតនាគារសហរដ្ឋអាមេរិក។

នៅក្នុងសេចក្តីប្រកាសខាងលើបានបញ្ជាក់ថា​ កំពូល Hacker ដែលសហរដ្ឋអមេរិកកំពុងតាមចាប់ខ្លួនរូបនេះមានឈ្មោះថា Guan Tianfeng អាយុ​ ៣០ឆ្នាំ ហើយបើតាមក្រុមប៉ូលិសជំនាញអាមេរិកបានជឿជាក់ថា នាពេលបច្ចុប្បន្ននេះលោក Guan Tianfeng កំពុងសម្ងំលាក់ខ្លួននៅក្នុងខេត្ត Sichuan ភាគខាងត្បូងប្រទេសចិន។ ប្រភពខាងលើបានបន្តថា កាលពីអំឡុងខែមេសា ឆ្នាំ២០២០ លោក Guan Tianfeng និងបក្សពួករបស់គាត់មួយចំនួនទៀតបានចូលទៅលួចយកព័ត៌មានចេញពីឧបករណ៍អេឡិចត្រូនិចប្រមាណជា ៨១,០០០គ្រឿងនៅជុំវិញពិភពលោក ហើយនៅក្នុងនោះមានឧបករណ៍អេឡិចត្រូនិចចំនួន ២៣,០០០គ្រឿងគឺនៅក្នុងសហរដ្ឋអាមេរិក៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

Share This Post: