ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទ្រព្យសម្បត្តិសរុបរបស់លោក Elon Musk បានកើនឡើងដល់ជាង ៤៤៧ពាន់លានដុល្លារ ក្រោយពេលលោក Donald Trump ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក

    BY Pheakdey December 12, 2024
    ទ្រព្យសម្បត្តិសរុបរបស់លោក Elon Musk បានកើនឡើងដល់ជាង ៤៤៧ពាន់លានដុល្លារ ក្រោយពេលលោក Donald Trump ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក

    អាមេរិក៖ ទ្រព្យសម្បត្តិរបស់លោកមហាសេដ្ឋី Elon Musk បានកើតឡើងយ៉ាងឆាប់រហ័សក្រោយលោក Donald Trump បានជាប់ឆ្នោតក្លាយជាប្រធានាធិបតីអាមេរិក ខណៈគិតត្រឹមពេលនេះទ្រព្យសម្បត្តិសរុបរប​ស់មហាសេដ្ឋីវ័យ ៥៣ឆ្នាំរូបនេះ ត្រូវបានគេប៉ាន់ប្រមាណថា បានកើនឡើងរហូតដល់ជាង ៤០០ពាន់លានដុល្លារឯណោះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូនេះបានបញ្ជាក់ថា ការកើនឡើងនៃប្រាក់ចំណូលដ៏ច្រើននិងឆាប់រហ័សបំផុតនេះក៏ជារឿងថ្មីមួយនៅក្នុងប្រវត្តិសាស្រ្តពិភពលោកផងដែរ។

    គួរកត់សម្គាល់ថា ក្រោយពេលលោក Donald Trump បានជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកភ្លាម ភាគហ៊ុននៅក្នុងក្រុមហ៊ុនធំៗរបស់លោក Elon Musk បានកើនឡើងយ៉ាងគំហុកតែម្តង ដូចជាភាគហ៊ុននៅក្នុងក្រុមហ៊ុន SpaceX បានកើនឡើងយ៉ាងខ្លាំង ដែលធ្វើឱ្យលោក Elon Musk អាចរកបានប្រាក់ចំណូលផ្ទាល់ខ្លួនបានប្រមាណជា ៥០ពាន់លានដុល្លារ ខណៈភាគហ៊ុននៅក្នុងក្រុមហ៊ុន Tesla បានកើនឡើងក្នុងកម្រិតដ៏ខ្ពស់មិនធ្លាប់មានផងដែរនៅដើមសប្តាហ៍នេះ។ ប្រភពខាងលើបានបន្តថា បើគិតសរុបអំពីប្រាក់ចំណូលដែលលោក Elon Musk អាចរកបានក្នុងរយៈពេលមួយខែមកនេះគឺចំនួន ៦២,៨ ពាន់លានដុល្លា ដែលរុញឱ្យទ្រព្យសម្បត្តិសរុបរបស់គាត់ដោយគិតត្រឹមពេលនេះកើនឡើងដល់ខ្ទង់ ៤៤៧ពាន់លានដុល្លារ ហើយលោកក៏ក្លាយជាអ្នកមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

     

    Share This Post: