ក្រុងតូក្យូនឹងផ្តល់សេវាមើលថែកុមារនៅពេលថ្ងៃដោយមិនគិតថ្លៃ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋយកកូនឱ្យបានច្រើន
- BY
- Pheakdey
- December 12, 2024
ជប៉ុន៖ ទីក្រុងតូក្យូគ្រោងនឹងផ្តល់សេវាមើលថែកុមារនៅពេលថ្ងៃដោយមិនគិតថ្លៃដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋសម្រេចចិត្តយកកូនឱ្យបានច្រើន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ។ វិធានការនេះត្រូវបានដាក់ដេញដើម្បីឆ្លើយតបទៅនឹងបញ្ហាធ្លាក់ចុះនៃអត្រាកំណើត ពោលគឺចំនួនពលរដ្ឋកើតថ្មីបានបន្តធ្លាក់ចុះយ៉ាងខ្លាំងនៅទូទាំងប្រទេសជប៉ុនក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ។

ប្រភពខាងលើបានបន្តថា វិធានការផ្តល់សេវាមើលថែកុមារនៅពេលថ្ងៃដោយមិនគិតថ្លៃខាងលើនេះនឹងត្រូវអនុវត្តចំពោះគ្រប់ពលរដ្ឋទាំងអស់ដោយមិនគិតថា ពួកគេមកពីគ្រួសារដែលមានប្រាក់ចំណូលទាប ឬមកពីគ្រួសារដែលមានប្រាក់ចំណូលខ្ពស់នោះទេ ខណៈវិធានការនឹងត្រូវអនុវត្តចំពោះតែកូនទី ១ និងកូនទី ២ នៃគ្រួសារនីមួយៗតែប៉ុណ្ណោះ។ បើតាមលោកស្រី Yuriko Koike ដែលជាអភិបាលក្រុងតូក្យូបានឱ្យដឹង តាមរយៈការផ្តល់ជូនសេវាកម្មមើលថែកុមារដោយមិនគិតថ្លៃខាងលើនេះ គឺវានឹងជួយសម្រួលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋបានមួយផ្នែក ខណៈពលរដ្ឋចំនួនដែលធ្លាប់តែចំណាយពេលមើលថែកូនដោយខ្លួនឯងនោះក៏មានពេលវេលាអាចទៅធ្វើការងាររកប្រាក់មកផ្គត់ផ្គង់គ្រួសារបានផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






