អន្តរជាតិ

ក្រុមហ៊ុនសារព័ត៌មាន ABC យល់ព្រមបង់ប្រាក់ ១៥លានដុល្លារឱ្យទៅលោក ដូណាល់ ត្រាំ ក្នុងសំណុំរឿងផ្សព្វផ្សាយព័ត៌មានមិនពិត

BY
Pheakdey
December 15, 2024

អាមេរិក៖ ក្រុមហ៊ុនគ្រប់គ្រងលើបណ្តាញសារព័ត៌មាន ABC ដែលជាបណ្តាញសារព័ត៌មានដ៏ធំមួយនៅលើពិភពលោកបានយល់ព្រមបង់ប្រាក់សងជំងឺចិត្តចំនួន ១៥លានដុល្លារឱ្យទៅលោក​ ដូណាល់ ត្រាំ  ជុំវិញករណីដែលបណ្តាញសារព័ត៌មានមួយនេះបានចុះផ្សាយអត្ថបទមិនពិតអំពីលោក​ ដូណាល់ ត្រាំ នាពេលកន្លងមក។ ក្រៅតែពីត្រូវបង់ប្រាក់ឱ្យទៅម្ចាស់ដើមបណ្តឹងចំនួន ១៥លានដុល្លារហើយ ក្រុមហ៊ុនសារព័ត៌មាន ABC ក៏ត្រូវបានតុលាការបង្គាប់ឱ្យបង់ប្រាក់ចំនួន ១លានដុល្លារផ្សេងទៀតសម្រាប់ថ្លៃសេវាមេធាវីក្នុងសំណុំរឿងដ៏ចម្រូងចម្រាសនេះផងដែរ។

គួររម្លឹកជូនថា កាលពីថ្ងៃ​ទី១០ ខែមិនាកន្លងទៅ បណ្តាញសារព័ត៌មាន ABC ធ្លាប់បានផ្សព្វផ្សាយកិច្ចសម្ភាសន៍មួយ ដែលខ្លឹមសារនៅក្នុងកិច្ចសម្ភាសន៍នោះគឺបានបង្ហាញថា លោក ដូណាល់ ត្រាំ បានជាប់ពាក់ព័ន្ធក្នុងករណីរំលោភបំពានផ្លូវលើភេទលើយុវតីម្នាក់។ យ៉ាងណាក្តី ក្រោយពេលលោក ដូណាល់ ត្រាំ បានជាប់ឆ្នោតក្លាយជាប្រធានាធីបតីកាលពីដើមខែវិច្ឆិកានេះ តុលាការអាមេរិក៏បានសម្រេចបិទបញ្ចប់សំណុំរឿងរំលោភបំពានផ្លូវភេទនេះចោល ដោយប្រកាសសាលក្រមថា លោក ដូណាល់ ត្រាំ មិនបានប្រព្រឹត្តបទល្មើសផ្លូវភេទដូចការចោទប្រកាន់នាពេលកន្លងមកនោះទេ។ យោងលើសេចក្តីសម្រេចរបស់តុលាការនេះ ក្រុមហ៊ុនបណ្តាញសារព័ត៌មាន ABC ក៏បានក្លាយខ្លួនជាប្រព្រឹត្តកំហុសវិញម្តង ពោលគឺបានរចែកចាយព័ត៌មានមិនពិតដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយសរបស់លោក ដូណាល់ ត្រាំ ដែលនឹងត្រូវចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកជាផ្លូវការនៅដើមឆ្នាំ២០២៥ ខាងមុខនេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: