មនុស្សរាប់រយនាក់នៅបារាំង បានបាត់បង់ជីវិតដោយសារព្យុះ Chido ដែលជាព្យុះដ៏អាក្រក់មិនធ្លាប់កើតមាននោះទេក្នុងរយៈពេល ៩០ឆ្នាំចុងក្រោយនេះ
- BY
- Pheakdey
- December 15, 2024
បារាំង៖ អាជ្ញាធរបារាំងបានជូនដំណឹងអំពីករណីមានមនុស្សជាច្រើនរយនាក់បានស្លាប់បាត់បង់ជីវិតដោយសារឥទ្ធិពលរបស់ព្យុះស៊ីក្លូន Chido នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអាទិត្យ ទី១៥ ខែធ្នូ។ ទីតាំងដែលកំពុងរងការគំរាមគំហែងពីគ្រោះធម្មជាតិដ៏កម្រនេះគឺ តំបន់ Kaweni ស្ថិតនៅលើដែនដីនៃ កោះ Mayotte ដែលមានចម្ងាយប្រមាណជា ៨,០០០គីឡូម៉ែត្រពីទីក្រុងប៉ារីស។

ប្រភពខាងលើបានបន្តថា ព្យុះស៊ីក្លូន Chido បានធ្វើដំណើរទៅដល់តំបន់ Kaweni តាំងតែពីយប់ថ្ងៃសុក្រម្លេះ និងបានធ្វើដំណើរក្នុងល្បឿនប្រមាណជា ២០០គីឡូម៉ែត្រនៅក្នុងមួយម៉ោង ហើយឥទ្ធិពលរបស់ព្យុះនៅពេលនេះត្រូវបានគេកត់សម្គាល់ថា វាគឺជាព្យុះដ៏អាក្រក់បំផុតដែលមិនធ្លាប់កើតមាននៅលើកោះ Mayotte នោះទេ បើគិតក្នុងរយៈពេល ៩០ឆ្នាំចុងក្រោយនេះ។ គិតត្រឹមពេលនេះឥទ្ធិពលរបស់ព្យុះនៅមិនទាន់រសាត់បាត់នៅឡើយទេ ខណៈតួលេខអ្នកស្លាប់ក៏អាចបងកើនឡើងផងដែរ៕ 
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






