អន្តរជាតិ

អៀរឡង់ពិន័យក្រុមហ៊ុន Meta ជាប្រាក់ជាង ២៦០លានដុល្លារ ជុំវិញករណីបំពានទិន្នន័យអ្នកប្រើប្រាស់

BY
Pheakdey
December 18, 2024

អៀរឡង់៖ គណៈកម្មការការពារទិន្នន័យរបស់ប្រទេសអៀរឡង់បានពិន័យក្រុមហ៊ុន Meta ជាប្រាក់ចំនួន ២៥១លានអឺរ៉ូ (២៦៣លានដុល្លារ) ជុំវិញដែលក្រុមហ៊ុនបានបំពានទិន្នន័យអ្នកប្រើប្រាស់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី១៨ ខែធ្នូ។ សូមបញ្ជាក់ថា ការបំពានទិន្នន័យអ្នកប្រើប្រាស់នៅទីនេះគឺមានន័យថា ក្រុមហ៊ុនបានលួចឬអនុញ្ញាតឱ្យមានគេលួចយកទិន្នន័យរបស់ម្ចាស់គណនីបណ្តាញសង្គមទៅប្រើប្រាស់ក្នុងគោលបំណងទាញយកផលប្រយោជន៍ផ្សេងៗដោយគ្មានការអនុញ្ញាតពីសាមីខ្លួន។

សូមរម្លឹកជូនថា សកម្មភាពបំពានទិន្នន័យរបស់អ្នកប្រើប្រាស់ពីសំណាក់ក្រុមហ៊ុន Meta ក្នុងករណីខាងលើនេះបានកើងឡើងនៅក្នុងអំឡុងខែកញ្ញា កាលពីឆ្នាំ២០១៨ កន្លងទៅ ខណៈការពិន័យខាងលើទើបត្រូវបានធ្វើឡើងកាលពីពេលថ្មីនេះ ក្រោយការស៊ើបអង្កេតត្រូវបានបិទបញ្ចប់។ ប្រភពខាងលើបានបន្តថា ម្ចាស់គណនីបណ្តាញសង្គម Facebook ឬ Instagram ដែលបានរងផលប៉ះពាល់ក្នុងករណីខាងលើនេះគឺមានចំនួនសរុប ជាង ២៩លានគណនីនៅជុំវិញពិភពលោក ហើយនៅក្នុងមានគណនីអ្នកប្រើប្រាស់ប្រមាណជា ៣លានគណនីគឺជាពលរដ្ឋកំពុងរស់នៅក្នុងតំបន់អឺរ៉ុប៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: