ហង្សក្រហម Liverpool បានឡើងមកលើកំពូលតារាងលើក្រុម Man City ខណៈដែរប្រកួតនៅក្នុងលីគនៅសល់តែ២ប្រកួតតែប៉ុណ្ណោះ
- April 27, 2019
កាលពីរាត្រីយប់មិញនេះ ក្រុមហង្សក្រហម Liverpool បានបើកពហុកីឡាដ្ឋាន Anfield ដើម្បីស្វាគមន៍ក្រុមភ្ញៀវក្រុម Hudderfield Town នៅក្នុងលទ្ធផលរហូតដល់ ៥ទល់នឹង០។ ក្នុងលទ្ធផលនេះធ្វើអោយក្រុម Liverpool ឡើងឈរនៅលើកំពូលតារាងសារជាថ្មីដោយមាន ២ពិន្ទុលើក្រុមប្រកួតប្រជែង Man City។ គួរបញ្ជាក់ផងដែរថា ក្នុងចំនោម៥គ្រាប់នេះ មានគា្រប់បាល់របស់កីឡាករ២រូបដែលជាអ្នកកំពុងប្រជែងយកអ្នកស៊ុតច្រើនជាងគេនៅក្នុង Enlish Premier Leagueផងដែរគឺកីឡាករ Mohamad Salah នឹង Sadio Mane។
ដោយនៅក្នុងតង់ទី១រកបានដោយកីឡាករ Naby Keita ដោយត្រឹមតែនាទីទី១ តែប៉ុណោះ ហើយនៅក្នុងតង់ទី១ដដែលរកបានដោយកីឡាករ Salah និង Sane ១នាក់១គ្រាប់ផងដែរ។ ក្រោយមកនៅក្នុងតង់ទី២ កីឡាករទាំងពីររកបានមួយនាក់មួយគ្រាប់ទៀត ដោយលទ្ធផលជាផ្លូវការម្ចាស់ផ្ទះស៊ុតទៅលើក្រុមភ្ញៀវចំនួន ៥ទល់នឹង០។ តែទោះបីជាយ៉ាងណា ជាបណ្តោះអាសន្នក្រុម Liverpool មាន៩១ពិន្ទុនៅក្នុងដៃ ខណៈដែរក្រុម Man City នៅតាមពីក្រោយដោយមាន ៨៩ពិន្ទុនៅក្នុងដៃតែក្រុម Man City មាន៣ប្រកួតទៀត ខណៈដែរក្រុម Liverpool មានតែ២ប្រកួតប៉ុណ្ណោះមុនចប់រដូវកាល។ ចូរមើលទស្សនាវីដេអូហាយឡាយទាំងអស់គ្នា៖
អត្ថបទ៖ សុគុណា
- Share This Post:









