កីឡាករ៣រូបដែល Real Madrid ចង់បាននេះ ត្រូវបានបញ្ជាក់អត្តសញ្ញាណថានឹងយកមកជំនួសចំណុចចន្លោះប្រហោងពេលគ្មាន Christiano Ronaldo
- April 27, 2019
បន្ទាប់ឆ្លងកាត់ឧបសគ្គជាច្រើននៅក្នុងរដូវកាលនេះមក ប្រធានក្លឹបរបស់អធិរាជស Real Madrid លោក Florentino Perez បានសម្រេចចិត្តថានឹងចុះកុងត្រាជាមួយកីឡាករ Eden Hazard Eriksen និង Rodrygo ដើម្បីយកមកជំនួសកន្លែងខ្វះខាតនៅពេលដែលកីឡាករ Ronald ចាកចេញកាលពីរដូវកាលមុន។ តាមរយៈការគ្រប់គ្រងរបស់ក្លឹប Real Madrid ត្រូវបានប្រកាសថាមានការធ្លាក់ចុះនូវកំរិតនៃទម្រង់លេង ហើយពួកគេត្រូវការអោយទម្រង់លេងត្រឡប់ទៅរកភាពជោគជ័យកាលពីមុនពេលដែលក្លឹបកំពុងតែមាន។ ហើយចំនុចសំខាន់នៃការធ្លាក់ចុះនេះវាមានការពាក់ព័ន្ធជាមួយនឹងការផ្លាស់ប្តូររបស់ Ronaldo និងគ្រាប់បាល់របស់គាត់សម្រាប់ក្រុម។ តាមរយៈការរាយការណ៍ចុងក្រោយនេះ ក្លឹបអធិរាជសបានកំណត់អត្តសញ្ញាណកីឡាករ៣រូបដែលជាជម្រើសដំបូងរបស់ពួកគេដែលពួកគេត្រូវតែធ្វើអោយបានៅក្នុងរដូវកាលនេះដើម្បីធ្វើការផ្លាស់ប្តូរ។
ជាមួយគ្នានេះដែរ លោក Florentino Perez ត្រៀមរួចរាល់ហើយដើម្បីរៀបចំក្នុងការចុះកុងត្រា Eden Hazard ពីក្រុម Chelsea និង Christian Eriksen ពីក្រុម Tottenham Hotspur ដោយឡែកសម្រាប់កីឡាករ Rodrygo សញ្ជាតិប្រសុីល បានឈានចូលដល់ការព្រមព្រៀងគ្នារួចរាល់ហើយ នៅឡើយតែកីឡាករ២រូបទៀតតែប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា កីឡាករ Rodrygo បានទិញដោយ Real Madrid នៅក្នុងតំលៃខ្លួន ៤៥លានអឺរ៉ូ ខណៈដែរក្លឹបមិនទាន់សម្រេចដល់ការនាំយកកីឡាករ Hazard និង Eriksen នៅឡើយទេ។ ហើយតាមរយៈភ្ងាក់ងារព័ត៌មានបានអោយដឹងថា Zidane ទទួលស្គាល់ពីគុណភាពរបស់កីឡាករ Hazard និង Eriksen ប៉ុន្តែគាត់មិនមានអារម្មណ៍នេះទៅលើកីឡាករ Rodrygoនោះទេ ប៉ុន្តែគាត់គិតថាកីឡាករវ័យក្មេងរបស់ Frankfurt Luka Jovic ប្រហែលជាល្អជាងនេះសម្រាប់រកគ្រាប់បាល់អោយក្រុមរបស់លោក៕
អត្ថបទ៖ សុគុណា
ប្រភព៖ FoxsportAsia
- Share This Post:









