អន្តរជាតិ

អវកាសយានិកចិន បានបញ្ចប់បេសកកម្មរដើរក្នុងលំហរដោយប្រើរយៈពេលសរុបជាង ៩ម៉ោង ដែលជាកំណត់ត្រាថ្មីមួយសម្រាប់ពិភពលោក

BY
Pheakdey
December 21, 2024

ចិន៖ នៅក្នុងសប្តាហ៍នេះមានអវកាសយានិកចិនចំនួន ២នាក់បានបញ្ចប់បេសកកម្មរដើរក្នុងលំហរដោយប្រើរយៈពេលសរុបរហូតដល់ជាង ៩ម៉ោង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី២១ ខែធ្នូ។ ជាមួយនឹងរយៈពេលនៃការដើរក្នុងលំហរជាង ៩ម៉ោងខាងលើនេះ វាក៏បានក្លាយជាកំណត់ត្រាថ្មីមួយផងដែរ ពោលគឺរយៈពេលដើរក្នុងលំហរវែងជាងគេបំផុតដែលមិនធ្លាប់មាននោះទេក្នុងប្រវត្តិសាស្រ្តរបស់ពិភពលោក។

បើតាមទីភ្នាក់ងារអវកាសចិន (China Manned Space Agency) បានបង្ហាញចំណាប់អារម្មណ៍ជុំវិញករណីខាងលើនេះថា វាគឺជាសម្ធិផលថ្មីមួយដែលបានកើតចេញពីការខិតខំប្រឹងប្រែងរបស់ក្រុមអ្នកវិទ្យាសាស្រ្តចិនដោយមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់រដ្ឋាភិបាល ហើយជោគជ័យថ្មីនេះនឹងជះឥទ្ធិពលវិជ្ជមានយ៉ាងខ្លាំងទៅកាន់វិស័យអវកាសចិនឱ្យកាន់តែរីកចម្រើនខ្លាំងជាងនេះបន្ថែមទៀតនៅពេលអនាគត។ ប្រភពខាងលើបានបន្តថា នៅក្នុងឆ្នាំ ២០៣០ ខាងមុខនេះ ចិនក៏មានគម្រោងបញ្ជូនយានអវកាសរបស់ខ្លួនជាលើកដំបូងទៅចុះចតក្នុងឋានព្រះច័ន្ទដែរ ហើយចិននឹងក្លាយជាប្រទេសទី២ ដែលអាចធ្វើរឿងនេះបានបន្ទាប់ពីសហរដ្ឋអាមេរិក៕

អត្ថបទ៖ ភក្តី

ប្រភព៖The Strait Time

Share This Post: