អន្តរជាតិ

មុនចប់អាណត្តិ លោក ចូ បៃឌិន សម្រេចផ្តល់ជំនួយការពារជាតិតម្លៃជាង ៥៧១ លានដុល្លារ ឱ្យទៅកោះតៃវ៉ាន់បន្ថែមទៀត

BY
Pheakdey
December 21, 2024

អាមេរិក៖ លោកប្រធានាធិបតីអាមេរិក​ ចូ បៃឌិន បានចុះហត្ថលេខាអនុម័តលើកញ្ចប់ជំនួយការពារជាតិឱ្យទៅកោះតៃវ៉ាន់ក្នុងទំហំទឹកប្រាក់ចំនួន ៥៧១,៣ ដុល្លារបន្ថែមទៀត នេះបើយោតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសៅរ៍ ទៅ២១​​ ខែធ្នូ។ ការចុះហត្ថលេខាលើកញ្ចប់ជំនួយផ្នែកយោធានេះត្រូវបានធ្វើឡើងស្របពេលដែលលោក ចូ បៃឌិន ស្ទើរតែបញ្ចប់អាណត្តិក្នុងនាមជាប្រធាធិបតីអាមេរិកទៅហើយ ពោលគឺវាទំនងជាការចុះហត្ថលេខាចុងក្រោយរបស់គាត់ផងដែរ សម្រាប់ការផ្តល់ជំនួយទៅឱ្យកោះតៃវ៉ាន់។

ប្រភពខាងលើបានបន្តថា នៅក្នុងកញ្ចប់ជំនួយយោធាដែលមានតម្លៃរហូតដល់ជាង ៥០០លានដុល្លារខាងលើនេះ  គឺមានបញ្ចូលទាំងការបំពាក់សេវាកម្មយោធាទំនើបៗឱ្យទៅក្រសួងការពារជាតិតៃវ៉ាន់ ការផ្តល់ការបណ្តុះបណ្តាលទៅកាន់ក្រុមយោធាតៃវ៉ាន់ និងមានអាវុធទំនើបៗមួយចំនួនផងដែរ។ គួរកត់សម្គាល់ថា ការសម្រេចផ្តល់ជំនួយការពារជាតិពីសំណាក់អាមេរិកទៅកាន់កោះតៃវ៉ាន់ក្នុងជាសម្ព័ន្ធមិត្តនៅពេលនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីប្រទេសចិនបានបង្កការគំរាមគំហែងទ្រង់ទ្រាយទៅកាន់កោះតៃវ៉ាន់ជាបន្តបន្ទាប់ក្នុងរយៈជាច្រើនសប្តាហ៍ចុងក្រោយនេះ ដោយនៅក្នុងនោះមានទាំងការធ្វើសមយុទ្ធយោធាឡោមព័ន្ធកោះតៃវ៉ាន់ទាំងមូលទៀតផង៕

អត្ថបទ៖​ភក្តី

ប្រភព៖ Channel News Asia

Share This Post: