ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុងបាងកក ដាក់បម្រាមមិនឱ្យពលរដ្ឋដុតកាំជ្រួចនិងបង្ហោះគោមដោយគ្មានការអនុញ្ញាតនៅថ្ងៃឆ្លងឆ្នាំសកល ខណៈអ្នកបំពាននឹងត្រូវពិន័យជាង ១,៧០០ដុល្លារ ឬជាប់ពន្ធនាគារ ៣ឆ្នាំ

    BY Pheakdey December 28, 2024
    ក្រុងបាងកក ដាក់បម្រាមមិនឱ្យពលរដ្ឋដុតកាំជ្រួចនិងបង្ហោះគោមដោយគ្មានការអនុញ្ញាតនៅថ្ងៃឆ្លងឆ្នាំសកល ខណៈអ្នកបំពាននឹងត្រូវពិន័យជាង ១,៧០០ដុល្លារ ឬជាប់ពន្ធនាគារ ៣ឆ្នាំ

    ថៃ៖ អាជ្ញាធរក្រុងបាងកក ប្រទេសថៃ បានដាក់ចេញបទបញ្ជាដ៏តឹងរឹងមួយហាមឃាត់មិនឱ្យពលរដ្ឋដុតកាំជ្រួចនិងបង្ហោះគោមដោយដោយគ្មានការអនុញ្ញាតនោះទេនៅក្នុងថ្ងៃឆ្លងឆ្នាំសកលខាងមុខនេះ ដើម្បីបង្ការកុំឱ្យមានបញ្ហាភ្លើងឆេះទ្រង់ទ្រាយធំ ដូចជាឆេះផ្ទះឬទ្រព្យសម្បត្តិផ្សេងៗ  និងទប់ស្កាត់គ្រោះមួយចំនួនដែលអាចកើតដោយយថាហេតុផងដែរ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានបញ្ជាក់ថា ពលរដ្ឋណាដែលធ្វើហ៊ានធ្វើសកម្មភាពបំពានបទបញ្ជានេះនឹងត្រូវរងនូវការពិន័យជាប្រាក់ចំនួន ៦០,០០០បាត (១,៧៦០ដុល្លារ) ឬជាប់ព​ន្ធនាគាររហូតដល់ ៣ឆ្នាំ។

    យ៉ាងណាក្តី អាជ្ញាធរក្រុងបាងកកក៏បានរៀបចំកន្លែងសម្រាប់ឱ្យប្រជាពលរដ្ឋទៅលេងដុតកាំជ្រួចនិងបង្ហោះគោមបានផងដែរ ដោយនៅតាមទីតាំងទាំងនោះអាជ្ញាធនឹងរដាក់ពង្រាយក្រុមអ្នកពន្លត់អគ្គីភ័យ និងក្រុមអ្នកជួយសង្គ្រោះជាច្រើននាក់ ដើម្បីត្រៀមធ្វើអន្តរាគមន៍ភ្លាមៗ ក្នុងករណីមានបញ្ហាណាមួយកើតឡើង។ ទីតាំងដែលមពលរដ្ឋអាចទៅលេងដុតកាំជ្រួចនិងបង្ហោះគោមនៅក្នុងយប់ថ្ងៃឆ្លងឆ្នាំបាននោះ គឺមានចំនួន ១៤ កន្លែង ដូចជា៖

    ១-CentralWorld

    ២-One Bangkok

    ៣-Seacon Square

    ៤-Terminal 21

    ៥-Iconsiam

    ៦-Asiatique The Riverfront

    ៧-The Salil Hotel Riverside

    ៨-Chatrium Hotel Riverside

    ៩-Montien Riverside Hotel

    ១០-Chang Chui Creative Park

    ១១-Nakapirom Park

    ១២-Rim Lagoon Cafe and Restaurant

    ១៣-JC Kevin Hotel

    ១៤-Capella Hotel៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

     

    Share This Post: