អន្តរជាតិ

សោកនាដកម្ម​ធ្លាក់យន្តហោះនៅកូរ៉េ៖ ជនរងគ្រោះភាគច្រើនជាសមាជិកគ្រួសារ មិត្តភក្តិ អ្នកជិតរៀបការ អ្នកចេញក្រៅប្រទេសលើកដំបូង អ្នកធ្វើដំណើរបែប Honeymoons និង ខួបកំណើតខ្លួនឯង

BY
Pheakdey
December 30, 2024

កូរ៉េខាងត្បូង៖ សោកនាដកម្ម​ធ្លាក់យន្តហោះនៅក្នុងប្រទេសកូរ៉េខាងត្បូងនៅតែជាប្រធានបទក្តៅសម្រាប់បណ្តាញសារព័ត៌មាន​ធំៗនៅលើពិភពលោក បើទោះជាព្រឹត្តិការណ៍នេះបានកើតអស់រយៈពេលមួយថ្ងៃមកហើយក៏ដោយ។ តួយ៉ាង បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងរសៀលថ្ងៃចន្ទ ទី៣០ ខែធ្នូ បានឱ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់នេះអាចចាត់ទុកជាគ្រោះថ្នាក់ដ៏សោកសង្រេងជាទីបំផុតមួយ ដ្បិតជនរងគ្រោះរងគ្រោះភាគច្រើនបានស្លាប់នៅក្នុងលក្ខខណ្ឌ​​​​​​យ៉ាងរំជួលចិត្តដូចខាងក្រោម៖

-ជនរងគ្រោះចំនួន ១៧៥នាក់ក្នុងចំណោម ១៧៩នាក់ គឺជាសុទ្ធជាសមាជិកគ្រួសារ ក្រុមសាច់ញាតិ និងមិត្តភក្តិ ដូចជាមិត្តភក្តិមួយក្រុមបានដើរលេងជាមួយគ្នា គ្រួសារខ្លះមានទាំងឪពុកម្តាយនិងកូន ឬក្រុមសាច់ញាតិពីរបីគ្រួសារដើរលេងជុំគ្នាជាដើម

-ជនរងគ្រោះមួយចំនួនគឺជាយុវជនវ័យក្មេង ដែលទើបបានដើរលេងក្រៅប្រទេសជាលើកដំបូងក្នុងជីវិតរបស់ពួកគេ

-មានករណីជាជនរងគ្រោះជាគូស្នេហ៍ ដែលទើបត្រលប់ទៅប្រទេសកូរ៉េខាងត្បូងវិញ ក្រោយបញ្ចប់ដំណើរកម្សាន្តបែប Honeymoon នៅក្រៅប្រទេស

-មានជនគ្រោះជាអ្នកធ្វើការងារការងារ ឬរស់នៅបែកគ្នាពីគ្រួសារយូរឆ្នាំ និងគ្រោងទៅជួបជុំគ្នាក្នុងឱកាសឆ្លងឆ្នាំសកល

-មានជនរងគ្រោះជាស្រ្តីដែលជិតរៀបការ

-មានជនគ្រោះជាស្រ្តីអាយុ ៥០ឆ្នាំម្នាក់ សម្រេចចេញទៅដើរលេងក្រៅប្រទេសសម្រាប់ទុកជាកាដូឱ្យខ្លួនឯងដែលទើបបានជាពីជំងឺមហារីក

-មានករណីជនរងគ្រោះដែលបានទិញសំបុត្រយន្តហោះជូនសាច់ញាតិជាកាដូសម្រាប់ឆ្នាំថ្មី

-មានជនរងគ្រោះដែលត្រូវធ្វើដំណើរទៅរៀបចំកម្មវិធីខួបកំណើតខ្លួនឯង៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

 

Share This Post: