មុនឆ្នាំ២០២៥ មកដល់ ចិនប្រកាសទទួលបានផ្លូវល្បឿនលឿនដែលមានកាត់តាមរូងក្រោមដី វែងជាងគេបំផុតនៅលើពិភពលោក
- BY
- Pheakdey
- December 31, 2024
ចិន៖ មុនឆ្នាំ២០២៤ ត្រូវបានបិទបញ្ចប់ ចិនបានប្រកាសពីការបិទបញ្ចប់គម្រោងសាងសង់ផ្លូវល្បឿនលឿន ដែលមានកាត់តាមរូងក្រោមដីវែងជាងគេបំផុតនៅលើពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌ The Strait Time នៅក្នុងថ្ងៃអង្គារ ទី៣១ ខែធ្នូ។ ផ្លូវល្បឿនលឿន ដែលជាសមិទ្ធផលដ៏អស្ចារ្យមួយក្នុងប្រវត្តិសាស្រ្តចិននេះមានឈ្មោះថា Urumqi-Yuli និងមានប្រវែងសរុបចំនួន ៣១៩,៧២ គីឡូម៉ែត្រ។ ផ្លូវល្បឿនលឿនមួយខ្សែនេះត្រូវបានគេសាងសង់ដើម្បីជាមធ្យោបាយតភ្ជាប់តំបន់សំខាន់ៗចំនួន ២ គឺទីក្រុង Urumqi ដែលស្ថិតនៅតំបន់ភាគខាងជើងប្រទេស ទៅកាន់ទីស្រុក Yuli ដែលស្ថិតប៉ែកខាងត្បូងនៃប្រទេសចិន។

គួរបញ្ជាក់ជូនថា តាមធម្មតាការធ្វើដំណើរទៅ-មករវាងទីតាំងទាំង ២ខាងលើនេះ គឺត្រូវចំណាយពេលជាមធ្យមចំនួន ៧ម៉ោង តែតាមរយៈផ្លូវល្បឿនលឿនខាងលើ Urumqi-Yuli គឺរយៈពេលនៃការធ្វើដំណើរត្រូវកាត់បន្ថយមកសល់ត្រឹម ៣ម៉ោងតែប៉ុណ្ណោះ។ ប្រភពខាងលើបានបន្តថា ការជួយឱ្យចំណេញពេលវេលាមួយផ្នែកធំគឺបានកើតឡើងដោយសារផ្លូវល្បឿនលឿន Urumqi-Yuli ត្រូវបានគេសាងសង់ជាផ្លូវរូងក្រោមដីកាត់តំបន់ភ្នំ Tianshan មានប្រវែង ២២,១៣គីឡូម៉ែត្រ ហើយតាមរយៈផ្លូវរូងក្រោមដីដែលមានប្រវែងត្រឹមជាង ២០គីឡូម៉ែត្រនេះ គឺគេត្រូវការពេលវេលាត្រឹមតែ ២០នាទីប៉ុណ្ណោះដើម្បីឆ្លងកាត់តំបន់ភ្នំទឹកកកដ៏វែងនេះ ខណៈនាពេលកន្លងមកការធ្វើដំណើរវាងតំបន់ភ្នំគឺត្រូវចំណាយពេលប្រមាណជា ៣ម៉ោងឯណោះ៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






