អន្តរជាតិ

ជប៉ុនបញ្ជាទិញមីស៊ីលជាង ១ពាន់គ្រាប់ តម្លៃ ៣,៦ពាន់លានដុល្លារ ពីអាមេរិក

BY
Pheakdey
January 4, 2025

អាមេរិក៖ សហរដ្ឋអាមេរិកបានប្រកាសពីគម្រោងលក់មីស៊ីល ដែលមានតម្លៃ ៣,៦ ពាន់លានដុល្លារឱ្យទៅប្រទេសជប៉ុន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី៤ ខែមករា។ គិតត្រឹមពេលនេះការអនុម័តជាផ្លូវការក្នុងចំណោមសមាជិកសភាអាមេរិកត្រូវបានធ្វើឡើងរួចរាល់ហើយ ខណៈដំណើរការនៃការបញ្ជូនមីស៊ីលទៅកាន់ទឹកជប៉ុននឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗនេះ។

ប្រភពខាងលើបានបន្តថា នៅក្នុងកញ្ចប់តម្លៃជាង ៣ពាន់លានដុល្លារនេះ នឹងមានរួមបញ្ចូលនូវប្រភេទមីស៊ីលសម្រាប់បាញ់នៅលើអាកាសប្រមាណជា ១,២០០គ្រាប់ និងសម្ភារៈយោធាសំខាន់ៗសម្រាប់ប្រើប្រាស់ក្នុងពេលបាញ់មីស៊ីលទាំងនេះមួយចំនួនផងដែរ។ គួរតក់សម្គាល់ថា ការសម្រចបញ្ជាទិញមីស៊ីលក្នុងតម្លៃដ៏ខ្ពស់របស់ប្រទេសជប៉ុននៅពេលនេះ បានកើតឡើងស្របពេលដែលចិនបានបង្ហាញឥទ្ធិពលយោធារបស់ខ្លួនកាន់ខ្លាំងឡើងៗនៅតំបន់ជម្លោះប៉ាស៊ីហ្វិក៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: