ក្រោយហេតុការណ៍ធ្លាក់យន្តហោះនៅកូរ៉េ ក្រុមហ៊ុន Jeju Air សម្រេចលុបចោលជើងហោះហើរជិត ២ពាន់ជើង និងត្រូវខាតបង់ប្រាក់ចំណូលជិត ១៨០លានដុល្លារ
- BY
- Pheakdey
- January 4, 2025
កូរ៉េខាងត្បូង៖ ក្រុមហ៊ុនអាកាសចរណ៍ Jeju Air បានប្រកាសកាត់បន្ថយជើងហោះហើររបស់ខ្លួនប្រហែល ១,៩០០ជើង ដើម្បីអាចមានពេលវេលាច្រើនផ្តោតលើការត្រួតពិនិត្យបញ្ហាសុវត្ថិភាពប្រតិបត្តិការ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី៤ ខែមករា។ តាមគម្រោងការកាត់បន្ថយជើងហោះហើរនេះនឹងត្រូវបន្តធ្វើឡើងរហូតដល់ខែមីនា ឆ្នាំ២០២៥ និងអនុវត្តទាំងជើងហោះហើរក្នុងស្រុកនិងអន្តរជាតិផងដែរ។ 
បើតាមលោក Song Kyung-hoon ប្រធានគ្រប់គ្រងក្រុមហ៊ុន Jeju Air បានឱ្យដឹងថា ការសម្រេចលុបចោលជើងហើរដ៏ច្រើននេះនឹងធ្វើឱ្យក្រុមហ៊ុនត្រូវខាតបង់ប្រាក់ចំណូលប្រមាណជា ២៦០ពាន់លានវ៉ុន (ជាង ១៧៧លានដុល្លារ) តែយ៉ាងណាក្តីក្រុមហ៊ុនត្រូវតែអនុវត្តតាមគម្រោងនេះដើម្បីធានាបាននូវសុវត្ថិភាពខ្ពស់ក្នុងពេលធ្វើប្រតិបត្តិការណ៍ហោះហើរ ក៏ដូចជាបង្កើតទំនុកខ្ពស់ឡើងវិញពីសំណាក់ក្រុមអ្នកដំណើរផងដែរ។ គួររម្លឹកជូនថា កាលពីចុងសប្តាហ៍មុននេះ មានយន្តហោះដឹកអ្នកដំណើរបស់ក្រុមហ៊ុនអាកាសចរណ៍ Jeju Air មួយគ្រឿងបានធ្លាក់នៅក្នុងព្រលានយន្តហោះអន្តរជាតិ Muan International Airport ក្នុងខេត្ត South Jeolla នៃប្រទេសកូរ៉េខាងត្បូង ហើយបានបណ្តាលឱ្យមនុស្ស ១៧៩នាក់ត្រូវបាត់បង់ជីវិត និង ២នាក់រងរបួសធ្ងន់៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






