ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាមេរិកជម្លៀសពលរដ្ឋជាង ៣០,០០០នាក់ជាបន្ទាន់ ដោយសារបញ្ហាភ្លើងឆេះព្រៃ

    BY Pheakdey January 8, 2025
    អាមេរិកជម្លៀសពលរដ្ឋជាង ៣០,០០០នាក់ជាបន្ទាន់ ដោយសារបញ្ហាភ្លើងឆេះព្រៃ

    សហរដ្ឋអាមេរិក៖ ផ្នែកជាច្រើននៅក្នុងទីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក កំពុងរងការការគំរាមគំហែងយ៉ាងខ្លាំងពីបញ្ហាភ្លើងឆេះព្រៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃពុធ ទី៨ ខែមករា។ គិតត្រឹមពេលនេះបញ្ហាភ្លើងព្រៃដែលបានផ្តើមកើតមានតាំងតែពីថ្ងៃម្សិលមិញ បានឆេះបំផ្លាញព្រៃអស់ប្រមាណជា ១,‌១៨២ហិចតាហើយ។

    បើតាមអាជ្ញាធរអាមេរិកបានឱ្យដឹងថា​ ដើម្បីរក្សាសុវត្ថិភាពប្រជាពលរដ្ឋអាជ្ញាធរបានសម្រេចធ្វើការជម្លៀសពលរដ្ឋជាង​ ៣០,០០០នាក់ចេញពីផ្ទះសម្បែងរបស់ពួកគេជាបណ្តោះអាសន្នសិន ខណៈពលរដ្ឋជាង ២៥,០០០ផ្សេងទៀតកំពុងរងផលប៉ះពាល់ដោយប្រយោលផងដែរ។ យ៉ាងណាក្តី គិតត្រឹមពេលនេះនៅមិនទាន់មានរបាយការណ៍បង្ហាញថា មានជនរងគ្រោះត្រូវស្លាប់បាត់បង់ជីវិតនៅឡើយទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ BBC

     

     

    Share This Post: