ក្រុម Man City និងក្រុម Liverpoolបានបង្កើតប្រវត្តិសាស្រ្តជាលើកដំបូងនៅក្នុងក្របខ័ណ្ឌ English Premier Leauge ដែលមានពិន្ទុលើ ៩០ ប្រជែងគ្នាលើកពាន EPL ក្នុងមួយរដូវកាល
- April 30, 2019
នៅជិតចប់រដូវកាលនេះ មានក្របខ័ណ្ឌបាល់ទាត់នៅតាមប្រទេសមួយចំនួននៅក្នុងទ្វីបអឺរ៉ុបបានលើកពានរួចរាល់ហើយដូជា ក្រុម Juventus នៅអុីតាលី ក្រុម Barcelona នៅអេស្ប៉ាញ PSG នៅបារាំងជាដើម។ ដោយឡែកសម្រាប់ក្របខ័ណ្ឌនៅអង់គ្លេសឯនេះវិញកំពុងតែវៃដណ្ដើមគ្នាយកពាន ខណៈដែលក្រុមនីមួយៗមានស្ថិតិនៅក្នុងលីគមិនធម្មតា ដោយក្នុងក្រុមនីមួយៗ មានពិន្ទុលើស ៩០ទៅហើយដោយនៅមាន២ ទៅ៣ ប្រកួតទៀតតែប៉ុណ្ណោះមុនរដូវកាលបញ្ជប់។
នៅក្នុងនោះមានក្រុម ហង្សក្រហម Liverpool និងក្រុម Manchester City ដោយនៅពេលនេះគិតត្រឹមសប្តាហ៍ទី ៣៦ ក្រុម Man City មាន ៩២ពិន្ទុ នាំមុខក្រុមហង្សក្រហម Liverpool តែ១ ពិន្ទុតែប៉ុណ្ណោះ។ តាមរយៈស្ថិតិមួយនេ បានបង្កើតប្រវត្តិសាស្ត្រដំបងគេបង្អស់នៅក្នុងក្របខ័ណ្ឌ English Premier League ដែលមានក្រុមពីរមានពិន្ទលើ ៩០នៅក្នុង១រដូវកាលនេះ។ អ្នកទាំងអស់គ្នាកំពុងតែទន្ទឹងរងចាំមើលថាតើក្រុមជើងឯកមួយណាអាចនឹងក្លាយទៅជាម្ចាស់ពាន English Premier League នៅក្នុងរដូវកាល ២០១៨-២០១៩៕
អត្ថបទ៖ សុគុណា
- Share This Post:








