អន្តរជាតិ

ជប៉ុនរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៦,៨រ៉ិចទ័រ និងកំពុងទាញសញ្ញាគ្រោះថ្នាក់នៃរលកស៊ូណាមិ

BY
Pheakdey
January 13, 2025

ជប៉ុន៖ ប្រទេសសជប៉ុនបានរងនូវការវាយប្រហារដោយគ្រោះរញ្ជួយដីមួយក្នុងកម្រិត ៦,៨រ៉ិចទ័រ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅយប់ថ្ងៃចន្ទ ទី១៣ ខែមករា។ គ្រោះរញ្ជួយដីបានកើតឡើងនៅតាមតំបន់ឆ្នេរសមុទ្រនៅក្នុងអាណាខេត្ត Miyazaki ដែលស្ថិតនៅលើកោះ Kyushi ភាគខាងត្បូង នៃប្រទេសជប៉ុន។

បើតាមអាជ្ញាធរជប៉ុនបានបញ្ជាក់ថា ភ្លាមៗក្រោយគ្រោះរញ្ជួយដីបានកើតឡើង រលកស៊ូណាមិចំនួន ២ក៏បានកើតឡើងបន្តបន្ទាប់គ្នានៅក្នុងតំបន់រងគ្រោះខាងលើនេះផងដែរ។ យ៉ាងណាក្តី រលកស៊ូណាមិទាំង ២ ដងនោះបានកើតឡើងក្នុងកម្រិតស្រាល និងមិនបានបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះពលរដ្ឋជប៉ុននោះទេ។ បើទោះបីជាយ៉ាងនេះក៏ដោយចុះ អាជ្ញាធរជប៉ុននៅតែសម្រេចទាញសញ្ញាអាសន្នពីគ្រោះថ្នាក់នៃរលកស៊ូណាមិចំពោះក្រុមពលរដ្ឋដែលកំពុងរស់នៅតំបន់ឆ្នេរសមុទ្រ និងបានហាមមិនឱ្យពលរដ្ឋធ្វើដំណើរទៅកាន់តំបន់នេះឡើយ លុះត្រាមានការជូនដំណឹងជាថ្មីពីអាជ្ញាធរ ដ្បិតក្រុមអ្នកជំនាញបានព្យាករណ៍ថា រលកស៊ូណាមិអាចបន្តកើតមានជាថ្មីម្តងទៀតក្នុងពេលដ៏ខ្លីខាងមុខនេះ៕

 អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: