ពលរដ្ឋឥណ្ឌូណេស៊ីរាប់ពាន់នាក់ត្រូវជម្លៀសខ្លួនជាបន្ទាន់ ក្រោយហេតុការណ៍ផ្ទុះភ្នំភ្លើង Ibu
- BY
- Pheakdey
- January 17, 2025
ឥណ្ឌូណេស៊ី៖ ភ្នំភ្លើងដ៏គ្រោះថ្នាក់មួយឈ្មោះ Ibu បានផ្ទុះ និងកំពុងបញ្ហាយ៉ាងច្រើនចំពោះអាជ្ញាធរឥណ្ឌនេស៊ី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃព្រហសត្បិ៍ ទី១៦ ខែមករា។ ស្ថិតនៅក្នុងចំណោមភ្នំភ្លើងធំៗជាច្រើន ភ្នំភ្លើង Ibu មានទីតាំងស្ថិតនៅក្នុងនៅលើកោះ Halmahera នៃខេត្ត North Maluku ភាគខាងកើតនៃប្រទេសឥណ្ឌូណេស៊ី។

បើតាមអាជ្ញាធរឥណ្ឌូណេស៊ីបានឱ្យដឹងថា ហេតុការណ៍ផ្ទុះភ្នំភ្លើង Ibu បានកំពុងតែបង្កឱ្យមានផ្សែងពុលហោះទៅក្នុងបរិយាកាយក្នុងកម្ពស់ប្រមាណជា ៤គីឡូម៉ែត្រ និងមានផេះយ៉ាងច្រើនហូរធ្លាក់មកកាន់តំបន់នៅក្បែរជើងភ្នំផងដែរ។ នៅចំពោះស្ថានភាពគ្រោះថ្នាក់នេះ អាជ្ញាធរឥណ្ឌូណេស៊ីបានសម្រេចធ្វើការជម្លៀសពលរដ្ឋរាប់ពាន់លាន ដែលកំពុងរស់នៅក្នុងភូមិចំនួន ៦ នៅក្បែរតំបន់ជើងភ្នំឱ្យទៅស្នាក់នៅកន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្នសិន ដើម្បីបង្ការគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងដោយចៃដន្យ។ យ៉ាងណាក្តី គិតត្រឹមពេលនេះនៅមិនទាន់មានសេចក្តីរាយការណ៍ណាមួយបង្ហាញថា មានអ្នករងគ្រោះថ្នាក់ធ្ងន់ធ្ងរឬត្រូវស្លាប់បាត់បង់ជីវិតនៅឡើយទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






