អ្នកគាំទ្រអធិរាជស Real Madrid កាន់តែជឿថាតារាឆ្នើមរូបនេះខិតជិតក្នុងការដូរមកកាន់ Bernerbeu ខណៈដែរតារាបាល់ទាត់របស់ Real Madrid បាន Follow នៅក្នុងបណ្តាញសង្គមរបស់តារារូបនេះ
- May 1, 2019
ថ្មីៗនេះមានព័ត៌មានលេចលឺជាច្រើនថានឹងមានការផ្លាស់ប្តូរកីឡាករដ៏សំខាន់មួយរូបគឺ ខ្សែប្រយុទ្ធសញ្ជាតិបេស្សុីក Eden Hazard ពីក្លឹបតោខៀវ Chelsea នៅក្នុងក្របខ័ណ្ឌ English Premier League ប៉ុន្តែមិនទាន់មានព័ត៌មានផ្លូវការណាមួយអាចបញ្ជាក់ពីដំណើររបស់កីឡាករនេះនៅឡើយទេ។ គួរបញ្ជាក់ផងដែរថាកីឡាកររបស់ Chelsea មួយរូបនេះមានទំនាក់ទំនងជាមួយក្លឹបយក្សនៅអេស្ប៉ាញយូរណាស់ដែរហើយ និងនៅពេលនេះប្រហែលជាអាចនឹងកើតឡើងមែនទេហើយ។ កីឡាករខ្សែប្រយុទ្ធ Karim Benzema របស់ក្លឹប Real Madrid បានធ្វើការ Follow កីឡាករ Eden Hazard នៅក្នុងប្រព័ន្ធសង្គម Instagram ហើយអ្នកគាំទ្រជឿថានេះគឺជាសញ្ញាមួយដែលថាការផ្លាស់ប្តូរនេះអាចនឹងឈានចូលមកដល់កាន់តែច្បាស់។
ជាមួយគ្នានេះដែរអ្នកចាត់ការទូទៅរបស់ក្លឹប Real Madrid លោក Zinedine Zidane ត្រូវបានជឿជាក់ថាជាអ្នកគាំទ្រដ៏ធំម្នាក់របស់ប្រធានក្រុមជម្រើសជាតិបេស្សុីកមួយរូបនេះផងដែរ ហើយចង់បានគាត់ដើម្បីមកចូលរួមនៅក្នុងក្លឹបនៅក្នុងតំលៃណាមួយ។ ហើយមួយវិញទៀតមិនមែនមានតែកីឡាករ Karim Benzema ម្នាក់នោះទេដែល Follow នៅក្នុង Instagram គឺមានប្រធានក្រុមរបស់ Real Madrid លោក Sergio Ramos ម្នាក់ទៀតដែលធ្វើការ Follow កាលពីម្សិលមិញនេះ៕
- Share This Post:










