កីឡា

ថាម៉េច!! តារាបាល់ទាត់របស់ Barcelona ម្នាក់សារភាពថាស្តាយក្រោយដែលមិនបានចូលរួមលេងអោយក្លឹប Real Madrid

BY
Khmernote Media
May 1, 2019

កីឡាកររបស់ក្លឹបអ្នកមានបុណ្យ Kevin Prince Boateng បានបង្ហាញពីភាពស្តាយក្រោយរបស់គាត់ដែលមិនអាចចាប់ផ្តើមអាជីពជាកីឡាករបាល់ទាត់អោយបានលឿនជាងនេះ។ កីឡាករសញ្ជាតិហ្គាណារូបនេះជឿជាក់ថាអ្វីដែលគាត់បានធ្វើគឺគាត់អាចនឹងលេងនៅក្នុងក្លឹបធំៗជាច្រើននៅក្នុងអឺរ៉ុបដូចជា Barcelona បិសាចក្រហម Manchester និងសូម្បីតែក្លឹបដែលជាគូប្រជែងក្នុងលីគ Real Madrid។ ជាមួយគ្នានេះដែរកីឡាករ Boateng បានធ្លាប់លេងជាមួយក្លឹបធំៗជាច្រើននៅក្នុងទ្វីបអឺរ៉ុបដូចជា AC Milan Tottenham Hotspurs និង Barcelona។

តែទោះបីជាយ៉ាងណាក៏ដោយ គាត់ចែករំលែកពីការសោកស្តាយរបស់គាត់ដែលសំភាសន៍មិនជាប់ជាមួយ DAZN ដែលជាហេតុធ្វើគាត់ខាតពេលច្រើនមុននឹងក្លាយជាកីឡាករបាល់ទាត់អាជីពមួយរូប។ ហើយក្នុងនោះដែរ គាត់ក៏បានលើកឡើងថា ” ខ្ញុំស្តាយក្រោយណាស់ ហើយវានឹងប្រសើរឡើងប្រសិបើនរណាម្នាក់ សមាជិកគ្រួសារ ឬក៏ភ្ងាក់ងារណាមួយផ្តល់ជាយោគបល់ដល់ខ្ញុំនៅពេលដែលខ្ញុំទើបតែមានអាយុ ១៨ឆ្នាំ។ ហើយគាត់បានបន្តទៀតថា ”ប្រសិនបើខ្ញុំមានជម្រើសល្អជាងនេះខ្ញុំច្បាស់ណាស់ខ្ញុំអាចចាប់ផ្តើមជាមួយ Barca ឬក៏ខ្ញុំអាចលេង១០ឆ្នាំចុងក្រោយជាមួយ Real Madrid ឬក៏ ក្រុមបិសាចក្រហម”។

គួរបញ្ជាក់ផងដែរថា តារាបាល់ទាត់សញ្ជាតិហ្គាណាមួយនេះកំពុងតែចំនាយពេលមួយរដូវកាលជាមួយក្រុម Barcelona បន្ទាប់ពីខ្ចីជើងពីក្លឹប Sassuolo របស់ប្រទេសអុីតាលីនៅក្នុងខែមករាឆ្នំាំំ ២០១៩។ ទោះបីជាយ៉ាងណាក៏ដោយ កីឡាករសញ្ជាតិហ្គាណារូបនេះបានបង្ហាញខ្លួនតែប៉ុន្មានប្រកួតប៉ុណ្ណោះ ហើយត្រូវបានរំពឹងទុកថានឹងត្រឡប់ទៅអុីតាលីវិញនៅក្នុងខែឧសភានេះ តែយ៉ាងណាមិញ Boateng អាចនឹងបញ្ចប់ជាមួយក្លឹបមួយនេះដោយទទួលបានពានបីក្នុងមួយរដូវកាលផងដែរ៕


អត្ថបទ៖ សុគុណា
ប្រភព៖ FoxSportAsia

Share This Post: