ពលរដ្ឋអាមេរិករាប់លាននាក់ងាកទៅប្រើប្រាស់កម្មវិធី RedNote យ៉ាងឆាប់រហ័ស ជំនួយឱ្យកម្មវិធី TikTok ដែលត្រូវបានអាជ្ញាធរហាមឃាត់
- BY
- Pheakdey
- January 19, 2025
ចិន៖ ចិនបានដាក់ចេញនូវកម្មវិធីកម្សាន្តថ្មីមួយមានឈ្មោះថា RedNote ដែលជាកម្មវិធីមានលក្ខខណៈស្រដៀងគ្នាទៅនឹងកម្មវិធី TikTok ខណៈ RedNote គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនបច្ចេកវិទ្យាចិន Xiaohongshu។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌ AP News បានឱ្យដឹងថា កម្មវិធី RedNote ត្រូវដាក់ចេញដើម្បីជំនួយឱ្យកម្មវិធី TikTok ដែលត្រូវបានហាមឃាត់មិនឱ្យមានការប្រើប្រាស់នៅសហរដ្ឋអាមេរិកទៀតនោះទេ ចាប់ពីថ្ងៃទី១៩ ខែមករានេះ។

ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះកម្មវិធី RedNote ដែលគេអាចស្វែងរកបានទាំងនៅក្នុង App Store និង Play Store ត្រូវបានពលរដ្ឋនៅអាមេរិកទាញយកទៅប្រើប្រាស់ប្រមាណជា ៣,៤លានដង និងមានអ្នកបង្ហោះមាតិការផ្សេងៗជាង ២៤លានដងផងដែរក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ បើទោះជាមានលក្ខខណៈស្រដៀងគ្នាទៅនឹងកម្មវិធី TikTok មែន តែគិតត្រឹមពេលនេះអាជ្ញាធរអាមេរិកនៅមិនទាន់ធ្វើការចោទប្រកាន់ RedNote ជាបណ្តាញចារកម្មលួចប្រមូលទិន្នន័យរបស់អ្នកប្រើប្រាស់សម្រាប់ផ្តល់ឱ្យរដ្ឋាភិបាលចិនដូចធ្លាប់ចោទប្រកាន់ចំពោះ TikTok នៅឡើយទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖AP News
- Share This Post:






