កីឡា

មិនធម្មតាមែន!! Ajax រកបានមួយគ្រាប់ពេលមកកាន់ទឹកដីពហុកីឡា​ដ្ឋានថ្មីរបស់ក្រុមខ្នាយមាន់មាស Tottenham Hotspurs នៅក្នុងពាន UCL

BY
Khmernote Media
May 2, 2019

កាលពីថ្ងៃទី១ ខែឧសភា ម្សិលមិញនេះ មានការប្រកួតដ៏ធំមួយនៅក្នុងពានរង្វាន់ធំជាងគេនៅក្នុងទ្វីបអឺរ៉ុបរវាងក្រុមមកពីប្រទេសហូឡង់ Ajax បានធ្វើដំណើរទៅកាន់ទឹកដីអង់គ្លេស ដើម្បីទៅលេងក្រុមម្ចាស់ផ្ទះ Tottenham Hotspurs នៅក្នុងវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ៤ក្រុមចុងក្រោយ។ គួរបញ្ជាក់ផងដែរថា ក្រុមទាំងពីរសុទ្ធតែជាក្រុម ដែលមិនងាយបានឡើងដល់វគ្គ៤ក្រុមចុងក្រោយនេះទេ បើគិតពីប្រវត្តិជាយូរឆ្នាំណាស់មកហើយ។ កាលពីយប់ថ្ងៃទី១ មុននេះ ក្រុមភ្ញៀវបានយកជ័យជំនះត្រឡប់ទៅវិញនៅក្នុងលទ្ធផល១ទល់នឹង០ ហើយនេះក៏ជាការបរាជ័យលើកទីមួយរបស់ក្រុមក្នាយមាន់មាស Hotspurs នៅក្នុងពហុកីឡាដ្ឋានថ្មីរបស់ខ្លួនផងដែរ។

ទោះជាយ៉ាងណាក្តីនេះគ្រាន់តែជាលទ្ធផលសម្រាប់ជើងទីមួយតែប៉ុណ្ណោះ យើងនូវចាំមើលការប្រកួតនៅក្នុងជើងទី២ម្តងទៀតនៅថ្ងៃទី៩ ខែឧសភា ក្នុងទឹកដី Amsterdam របស់ក្រុម Ajax ម្តងនោះទើបដឹងថា ក្រុមមួយណាដែរអាចឡើងទៅវគ្គផ្តាច់ព្រ័ត្រក្នុងពាន UEFA Champion League។ គួរបញ្ជាក់ផងដែរ ក្រុមAjax រកបានមួយគ្រាប់តាំងពីនាទីទី ១៥មកម្ល៉េះ ដោយកីឡាករ Van de Beek ហើយលទ្ធផលមួយនេះបានរក្សារហូតដល់ចប់ការប្រកួតទាំងពីរតង់តែម្តង៕

អត្ថបទ៖ សុគុណា

Share This Post: