ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃសម្រេចបិទសាសារៀនជាង ២៥០កន្លែង ព្រោះតែបញ្ហាខ្យល់កខ្វក់

    BY Pheakdey January 24, 2025
    ថៃសម្រេចបិទសាសារៀនជាង ២៥០កន្លែង ព្រោះតែបញ្ហាខ្យល់កខ្វក់

    ថៃ៖ អាជ្ញាធរក្រុងបាងកកបានសម្រេចបិទសាសារៀនអស់ជាង ២៥០កន្លែងហើយ ដោយសារតែបញ្ហាខ្យល់កខ្វក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន  Channel News Asia កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា។ ក្នុងអំឡុងពេលនៃការបិទសាលារៀននេះ គ្រប់សិស្សានុសិស្សទាំងអស់ត្រូវប្តូរឱ្យទៅរៀនតាមប្រព័ន្ធ Online ជាបណ្តោះអាសន្នសិនរហូតដល់មានការជូនដំណឹងជាថ្មីម្តងទៀត។

    ប្រភពខាងលើបានបន្តថា ក្រៅតែពីបានដាក់ចេញវិធានការបិទសាលារៀនជាបណ្តោះអាសន្នហើយ អាជ្ញាធរក្រុងបាងកកក៏បានចេញសេចក្តីណែនាំឱ្យពលរដ្ឋដែលមិនមានភារកិច្ចចាំបាច់គួរសម្ងំនៅក្នុងផ្ទះសិន ដើម្បីចៀសវាងបញ្ហាសុខភាពផ្សេងៗដែលអាចកើតឡើងដោយយ​ថាហេតុ។ សូមបញ្ជាក់ជូនថា បញ្ហាខ្យល់កខ្វក់ដែលកំពុងកើតមាននៅក្នុងទីក្រុងបាងកកនៅពេលនេះ គឺជាបញ្ហាដែលនៅក្នុងបរិយាកាសមានផ្ទុកទៅដោយកំហាប់ភាគល្អិតនិចលលើសពីកម្រិត PM 2.5៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: