ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមហ៊ុនអាមេរិក OpenAI ចោទក្រុមហ៊ុនចិន DeepSeek ថា បានលួចចម្លងគំរូបច្ចេកវិទ្យា AI ពីក្រុមហ៊ុនខ្លួន

    BY Pheakdey January 30, 2025
    ក្រុមហ៊ុនអាមេរិក OpenAI ចោទក្រុមហ៊ុនចិន DeepSeek ថា បានលួចចម្លងគំរូបច្ចេកវិទ្យា AI ពីក្រុមហ៊ុនខ្លួន

    អាមេរិក៖ ក្រុមហ៊ុនអាមេរិក OpenAI ដែលជាក្រុមហ៊ុនគ្រប់គ្រងលើកម្មវិធី ChatGPT បាននិយាយថា ក្រុមហ៊ុនរបស់ចិនបានព្យាយាមចម្លងគំរូបច្ចេកវិទ្យា AI កម្រិតខ្ពស់របស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃព្រហសត្បិ៍ ទី៣០ ខែមករា។ ការចោទប្រកាន់នេះគឺសំដៅទៅលើក្រុមហ៊ុនបច្ចេកវិទ្យាចិន DeepSeek ដែលទើបបានបញ្ចេញកម្មវិធី DeepSeek R1 ដ៏ឆ្លាតវ័យរបស់ខ្លួន និងអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចទាញយកមកប្រើប្រាស់ដោយមិនគិតថ្លៃទៀតផង។

    គួរកត់សម្គាល់ថា នៅក្នុងរយៈពេលប៉ុន្មានថៃ្ងចុងក្រោយនេះកម្មវិធី DeepSeek R1 បានធ្វើឱ្យកក្រើកវិស័យបច្ចេកវិទ្យានៅលើពិភពលោក ដ្បិតកម្មវិធីដែលគេអាចទាញយ​កមកប្រើប្រាស់ដោយមិនគិតថ្លៃមួយនេះ មានលក្ខណៈពិសេសដូចគ្នាទៅនឹងកម្មវិធី ChatGPT របស់អាមេរិកដែរ។ ភ្លាមៗក្រោយកម្មវិធី DeepSeek R1 បានដាក់ចូលទៅក្នុងប្រព័ន្ធ App Store វាក៏បានក្លាយជាកម្មវិធីដែលមានអ្នកទាញយកទៅប្រើប្រាស់ច្រើនបំផុតនៅអាមេរិក ហើយទំនោរនៃការងាកទៅប្រើប្រាស់កម្មវិធី DeepSeek R1 ជំនួយឱ្យ​ការប្រើប្រាស់កម្មវិធី ChatGPT និងកម្មវិធីផ្សេងៗមួយចំនួនទៀតរបស់អាមេរិកនេះ បានធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកជាច្រើនត្រូវធ្លាក់ចុះយ៉ាងឆាប់រហ័ស ហើយបើគិតជាទំហំទឹកប្រាក់វិញគឺក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកបានខាតបង់ប្រាក់អស់ជិត ៦០០ពាន់លានដុល្លារឯណោះក្នុងរយៈពេលត្រឹមតែមួយថ្ងៃ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: