កីឡា

ច្បាស់ការហើយលើកនេះ!! Real Madrid បញ្ជាក់កាលបរិច្ឆេទប្រកាសចុះកុងត្រាជាមួយ Eden Hazard របស់ក្លឹបតោខៀវChelsea ចំណែកឯតំលៃវិញកប់

BY
Khmernote Media
May 3, 2019

ការផ្លាស់ប្តូររបស់តារាបាល់ទាត់សញ្ជាតិបែលស្សុីក Eden Hazard ពីក្លឹបតោខៀវ Chelseaទៅក្លឹប Real Madrid កាន់តែខិតជិតមកដល់ហើយបន្ទាប់ពីកាសែតរបស់អេស្ប៉ាញ​ Marca កំណត់ថ្ងៃខែពីការចុះកុងត្រារវាងក្លឹបយក្សនៅអេស៉្បាញ និងតារាបាល់ទាត់លំដាប់ពិភពលោក Eden Hazard។ បើយោងទៅសារព័ត៌មានរបស់ប្រទេសអេស៉្បាញបានអោយដឹងថា ក្រុមអធិរាជសនឹងប្រកាសការចុះកុងត្រាជាមួយ Hazard នៅថ្ងៃទី ១២ខែឧសភាខាងមុខនេះ ខណៈដែលតោខៀវ Chelsea មិនទាន់បានទៅដល់វគ្គផ្តាច់ព្រ័ត្រនៅឡើយនៃពានប្រចាំទ្វីបអឺរ៉ុបលំដាប់ទីពីរ UEFA Europa League។

គួរបញ្ជាក់ផងដែរថា ក្លឹបតោខៀវ Chelsea មានភារៈកិច្ចលេងមួយប្រកួតទៀតនៅក្នុងលីគ ដែលត្រូវប៉ះជាមួយក្រុម Leicester City នៅថ្ងៃតែមួយដែលក្លឹប Real Madird ចុះកុងត្រាជាមួយ Real Madrid ពោលគឺថ្ងៃទី ១២ខែឧសភាខាងមុខនេះ។ តាមរយៈការរាយការណ៍បានអោយដឹងថា តំលៃខ្លួនរបស់ Eden Hazard មកកាន់ក្លឹប Real Madrid គឺមានចំនួនរហូតដល់ទៅ ១៤០លានអឺរ៉ូឯណោះ។ ទោះជាយ៉ាងណាក្តី ការប្រកាសនេះអាចនឹងពន្យារពេលរហូតដល់ថ្ងៃទី ១៩ខែឧសភា ព្រោះជាធម្មតា ក្លឹបអធិរាជសអាចចាំរហូតដល់ប្រកួតក្នុងលីគបញ្ជាប់ជាមុនសិន៕

 

អត្ថបទ៖ សុគុណា
ប្រភព៖ FoxSportAsia

Share This Post: