អន្តរជាតិ

មនុស្ស ៤នាក់បានបាត់បង់ជីវិត ក្នុងហេតុការណ៍ធ្លាក់យន្តហោះយោធាអាមេរិកមួយគ្រឿងនៅហ្វីលីពីន

BY
Pheakdey
February 7, 2025

ហ្វីលីពីន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៤នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍មានយន្តហោះខ្នាតតូចមួយគ្រឿងបានធ្លាក់នៅក្នុងបរិវេណកសិដ្ឋានមួយកន្លែងនៅភាគខាងត្បូងប្រទេសហ្វីលីពីន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ​ ទី៧ ខែកុម្ភៈ។ គិតត្រឹមពេលនេះនៅពុំទាន់មានសេចក្តីរាយការណ៍អំពីអត្តសញ្ញាណលម្អិតរបស់ជនរងគ្រោះទាំងអស់នោះនៅឡើយទេ។

យ៉ាងណាក្តី បើយោងតាមទីបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិកបានបញ្ជាក់ថា យន្តហោះដែលបានធ្លាក់នោះគឺជាយន្តហោះដែលស្ថិតនៅក្នុងកិច្ចសន្យាប្រើប្រាស់របស់ក្រសួងការពារជាតិអាមេរិក ខណៈឧប្បត្តិហេតុនេះបានកើតឡើងនៅក្នុងអំឡុងពេល ដែលយន្តហោះកំពុងធ្វើដំណើរក្នុងបេសកកម្មផ្លូវការមួយ  ដែលជាផ្នែកមួយនៃកម្មវិធីគាំទ្រសកម្មភាពកិច្ចសហប្រតិបត្តិការសន្តិសុខអាមេរិក-ហ្វីលីពីន។ គិតត្រឹមពេលនេះគេនៅមិនទាន់បានដឹងច្បាស់អំពីមូលហេតុពិតប្រាកដ ដែលជម្រុញឱ្យមានគ្រោះថ្នាក់នេះកើតឡើងនៅឡើយទេ ខណៈការស៊ើបអង្កេតកំពុងត្រូវបានធ្វើឡើង៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: