អន្តរជាតិ

មនុស្ស ១០នាក់បានបាត់បង់ជីវិត ក្នុងហេតុការណ៍ធ្លាក់យន្តហោះមួយគ្រឿងនៅរដ្ឋ Alaska សហរដ្ឋអាមេរិក

BY
Pheakdey
February 8, 2025

អាមេរិក៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១០នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ធ្លាក់យន្តហោះខ្នាតតូចមួយគ្រឿងនៅក្នុងរដ្ឋ Alaska សហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន AP News នៅក្នុងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥។ បើតាមអាជ្ញាធររដ្ឋ Alaska បានបញ្ជាក់ថា ហេតុការណ៍ធ្លាក់យន្តហោះនេះបានក្លាយជាគ្រោះថ្នាក់ធ្លាក់យន្តហោះបណ្តាលឱ្យមានអ្នកស្លាប់ច្រើនបំផុត ដែល​មិនធ្លាប់កើតមាននៅលើទឹកដី Alaska នោះទេ ក្នុងរយៈពេល ២៥ឆ្នាំចុងក្រោយនេះ។

ប្រភពខាងលើនេះបានបន្តថា ហេតុផលដែលធ្វើឱ្យយន្តហោះត្រូវជួបគ្រោះថ្នាក់បែបនេះគឺដោយសារតែបញ្ហាអាកាសធាតុដែលបានប្រែប្រួលយ៉ាងឆាប់រហ័ស ​ហើយក្រុមអ្នកជំនាញមិនអាចធ្វើការព្យាករណ៍អំពីផលវិបាកនៃបញ្ហាអាកាសធាតុទាំងនោះបានទេមុនពេលយន្តហោះត្រូវធ្វើការហោះហើរ។ បើតាមអាជ្ញាធរអាកាសចរណ៍អាមេរិកបញ្ជាក់ថា មុនពេលរកឃើញថាយន្តហោះបានធ្លាក់គឺយន្តហោះបានបាត់ខ្លួនចេញពីប្រព័ន្ធតាមដានអស់រយៈជាង ១ម៉ោង ហើយតាមការសន្និដ្ឋានគឺយន្តហោះទំនងបានជួបប្រទះនូវព្យុះព្រឹលទឹកកកក្នុងកម្រិតដ៏ខ្លាំងមួយ រហូតធ្វើឱ្យយន្តហោះត្រូវធ្វើដំណើរខុសទិសដៅដែលបានកំណត់ និងចុងក្រោយក៏បានធ្លាក់តែម្តង៕

អត្ថបទ៖ ភក្តី

ប្រភព៖ AP News

Share This Post: