អន្តរជាតិ

អាមេរិក អនុម័តគម្រោងលក់គ្រាប់បែកនិងមីស៊ីលតម្លៃជាង ៧,៤ពាន់លានដុល្លារ ឱ្យទៅអ៊ីស្រាអែល

BY
Pheakdey
February 8, 2025

អាមេរិក៖ សហរដ្ឋអាមេរិកក្រោមរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់​ ត្រាំ នឹងលក់គ្រឿងសព្វាវុធ ដែលមានតម្លៃសរុបរហូតដល់ជាង ៧,៤ពាន់លានដុល្លារ ទៅកាន់ប្រទេសអ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Stria Time នៅក្នុងថ្ងៃសៅរ៍ ទី៨ ខែកុម្ភៈ។ បើតាមសេតវិមានអាមេរិកបានបញ្ជាក់ថា​ សេចក្តីអនុម័តលើគម្រោងខាងលើនេះត្រូវបាធ្វើឡើងរួចរាល់ហើយ ខណៈការដឹកជញ្ជូនគ្រឿងសព្វាវុធទាំងអស់នោះនឹងត្រូវធ្វើឡើងក្នុងពេលដ៏ឆាប់ខាងមុខនេះ។

បើតាមភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិអាមេរិកបានបញ្ជាក់ថា នៅក្នុងកញ្ចប់គ្រឿងសព្វាវុធដ៏ច្រើនខាងលើនេះ រួមមានកញ្ចប់តូចៗចំនួន ២ផ្សេងគ្នា ដោយកញ្ចប់ទី ១ ដែលមានតម្លៃជាទឹកប្រាក់ចំនួន ៦,៧៥ពាន់លានដុល្លារគឺជាកញ្ចប់សម្រាប់បញ្ជាទិញគ្រាប់បែកជាច្រើនប្រភេទ ឧបករណ៍ណែនាំ និងហ្វុយស៊ីប។ ដោយឡែកនៅក្នុងកញ្ចប់ទី ២វិញ ដែលមានតម្លៃជាទឹកប្រាក់ចំនួន ៦៦០លានដុល្លារគឺជាកញ្ចប់សម្រាប់បញ្ជាទិញមីស៊ីលប្រភេទ Hellfire ដែលជាមីស៊ីលប្រើប្រាស់សម្រាប់បាញ់ប្រឆាំងនឹងរថពាសដែក និងបាញ់កម្ទេចយន្តហោះគ្មានមនុស្សបើក៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Stria Time

 

Share This Post: