មនុស្សម្នាក់បានបាត់បង់ជីវិត ខណៈ ៣០នាក់កំពុងបាត់ខ្លួន ក្នុងហេតុការណ៍បាក់ដីនៅប្រទេសចិន
- BY
- Pheakdey
- February 9, 2025
ចិន៖ យ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ដីនៅក្នុងខេត្ត Sichuan ប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអាទិត្យ ទី៩ ខែកុម្ភៈ។ បញ្ហាបាក់ដីបានកើតឡើងយ៉ាងឆាប់រហ័សលើសពីការព្យាករណ៍របស់អាជ្ញាធរ ក្រោយតំបន់ខាងលើនេះបានទទួលសម្ពាធទឹកភ្លៀងធ្លាក់ក្នុងបរិមាណយ៉ាងច្រើនជោគជាំក្នុងរយៈពេលជាច្រើនថ្ងៃចុងក្រោយនេះ។

បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយចិនបានបន្ថែមថា ក្រៅតែពីបានរកឃើញមានអ្នកស្លាប់ភ្លាមៗចំនួនម្នាក់ហើយ គិតត្រឹមពេលនេះក៏មានពលរដ្ឋប្រមាណជា ៣០នាក់ផ្សេងទៀតកំពុងបាត់ខ្លួនផងដែរ។ តាមការសន្និដ្ឋានបឋមគឺក្រុមមនុស្សដែលកំពុងបាត់ខ្លួនទាំងអស់នោះបានជាប់នៅក្នុងបំណាក់ដីយ៉ាងជ្រៅ មិនបានអាចរកផ្លូវចេញមកក្រៅបាន ហើយក្តីសង្ឃឹមថាពួកគេអាចនៅមានជីវិតរស់នោះគឺមានតិចតួចបំផុត។ យ៉ាងណាក្តី អាជ្ញាធរចិនបានបញ្ជូនក្រុមអ្នកជួយសង្គ្រោះជាច្រើននាក់ទៅកាន់តំបន់កើតហេតុរួចហើយ ដើម្បីធ្វើអន្តរាគមន៍ស្វែងរកពួកគេ។ ប៉ុន្តែបេសកកម្មនេះហាក់មិនអាចដំណើរការទៅដោយរលូតឡើយ ដ្បិតភ្លៀងនៅតែបន្តធ្លាក់ដែលធ្វើឱ្យមានការព្រួយបារម្ភថា ដីអាចនឹងបន្តបាក់បន្ថែមទៀតផងដែរ៕

Rescuers work at the site of a landslide in Jinping village in the city of Yibin, in Chinas southwest Sichuan province on February 9, 2025. A landslide in China’s southwestern Sichuan province triggered by heavy rain has killed at least one person, with nearly 30 more missing, state media said on February 9. (Photo by CNS / AFP) / China OUT / CHINA OUT / CHINA OUT
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






