កីឡា

Pep Guardiola ទទួលស្គាល់ថា Liverpool គឺជាដៃគូប្រកួតប្រជែងដែលពិបាកជាងគេបំផុតនៅក្នុងអាជីពជាគ្រូបង្វឹករបស់លោក

BY
Khmernote Media
May 4, 2019

រដូវកាល ២០១៨-២០១៩ ជិតត្រូវបានបញ្ចប់ហើយ និងនៅក្នុងលីគកំពូលក្នុងទ្វីបអឺរ៉ុបមួយចំនួនបានលើកពានមុនរដូវកាល ដោយឡែកនៅក្នុងប្រទេសអង់គ្លេសឯនេះវិញកំពុងតែស្វិតស្វាញក្នុងដណ្តើមយកពាន English Premier League រវាងក្រុម Manchester City និងក្រុម Liverpool  ខណៈដែលក្រុមនីមួយៗមានពិន្ទុលើស ៩០ទៅហើយ និងជាលើកដំបូងក្នុងប្រវត្តិសាស្រ្តក្នុងលីគកំពូលអង់គ្លេសមួយនេះ។ ថ្មីៗនេះ អ្នកចាត់ការទូទៅលោក Pep Guardiolaរបស់ក្លឹប Manchester City បានលើកឡើងថា ក្រុមហង្សក្រហម Liverpool របស់លោក Jurden Klopp គឺជាគូប្រកួតប្រជែងដែលពិបាកបំផុតនៅក្នុងលីគនៃអាជីពជាគ្រូបង្វឹករបស់គាត់។ ជាមួយគ្នានេះដែរ Man City កំពុងតែខំប្រឹងដើម្បីជួយក្លឹបអោយលើកពាន ខណៈដែលការប្រជែងនេះមានភាពស្វិតស្វាញខ្លំាងហើយខុសត្រូវគ្នាតែមួយពិន្ទុតែប៉ុណ្ណោះ និងមានតែ២ប្រកួតទៀតទេនៅក្នុងដៃ។

អតីតគ្រូបង្វឹករបស់ក្លឹប Barcelona និង Bayern Munichរូបនេះ គ្មានអ្វីចម្លែកនោះទេក្នុងការឈ្នះពាននៅក្នុងលីគ ជាមួយនឹងកំរឹតជាអាជីពគ្រូបង្វឹករបស់គាត់ ប៉ុន្តែត្រូវបានគេជឿថា Liverpool ជាក្រុមដែលពិបាកខ្លាំងបើធៀបទៅនឹងក្រុម Borussia Dortmund និងក្លឹប Real Madrid នៅប្រទេសអេស៉្បាញ។ មិនតែប៉ុណ្ណោះ លោក​ Pep Gurdiola បាននិយាយទៅកាន់ Sky Sports ថា​ ”នៅក្នុងលីគបាទ វាពិតជាពិបាកខ្លាំងបំផុតប្រាកដណាស់។ នៅក្នុងលីគនីមួយៗ វាលំបាកក្នុងការយកឈ្នះ ប៉ុន្តែមួយនេះពិបាកខ្លាំងជាងលីគណាៗទាំងអស់”។ ហើយគាត់បានបន្ថែមទៀតថា ”ជាពិសេសនោះ យើងពេលនេះមានដល់ទៅជិត ១០០ពិន្ទុទៅហើយ ប៉ុន្តែនៅតែប្រឹងបន្តទៀត ហើយវាគឺជារឿងមួយដ៏លំបាកសម្រាប់កីឡាករទាំងអស់ក្នុងការរក្សាទម្រង់លេងអោយដល់ទីបញ្ចប់”៕

អត្ថបទ៖ សុគុណា
ប្រភព៖ FoxSportAsia.com

Share This Post: