ជំនន់ទឹកភ្លៀងនៅអាមេរិក បណ្តាលឱ្យមនុស្ស ៩នាក់ត្រូវបាត់បង់ជីវិត
- BY
- Pheakdey
- February 17, 2025
អាមេរិក៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៩នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែជំនន់ទឹកភ្លៀងនៅអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ។ តំបន់ដែលកំពុងរងការវាយប្រហារដោយជំនន់ទឹកភ្លៀងក្នុងកម្រិតដ៏គ្រោះថ្នាក់នេះ រួមមានរដ្ឋ Kentucky និងរដ្ឋ Georgia ដែលស្ថិតនៅប៉ែកអាគ្នេយ៍ នៃសហរដ្ឋអាមេរិក។

បើតាមអាជ្ញាធរអាមេរិកបានបញ្ជាក់ថា នៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងអស់នោះគឺមានទាំងកុមារនិងមនុស្សវ័យចំណាស់ ហើយហេតុផលនៃករណីស្លាប់គឺភាគច្រើនបង្កឡើងដោយសារការលង់ទឹក តែក៏មានករណីស្លាប់មួយបានកើតឡើងគួរឱ្យកត់សម្គាល់ដែរ ពោលគឺមានបុរសម្នាក់ត្រូវបានដើមឈើបាក់សង្កត់ពីលើបណ្តាលឱ្យស្លាប់ទាំងដែលរូបគាត់កំពុងដេកលក់នៅលើគ្រែយ៉ាងស្កប់ស្កល់ក្នុងពេលយប់។ ក្រៅតែពីបណ្តាលឱ្យមានអ្នកស្លាប់អស់ជាច្រើននាក់ហើយ គ្រោះធម្មជាតិនេះក៏បានបណ្តាលឱ្យពលរដ្ឋអាមេរិកជាច្រើននាក់ផ្សេងទៀតកំពុងរងផលប៉ះពាល់ដោយប្រយោលដែរ ដូចជាត្រូវជាប់នៅក្នុងផ្ទះមិនអាចចេញទៅណាបាន ពិបាកធ្វើដំណើរ ខកខានទៅធ្វើការងារ និងគ្មានភ្លើងអគ្គីសនីប្រើប្រាស់ជាដើម៕

អត្ថបទ៖ ភក្តី
ប្រភព៖ BBC
- Share This Post:






