អន្តរជាតិ

ព្រោះតែចង់ថតរូបស្អាតៗ ស្រ្តីម្នាក់បានបាត់បង់ជីវិតក្រោយធ្លាក់ចេញពីរថភ្លើងនៅស្រីលង្កា

BY
Pheakdey
February 22, 2025

ស្រីលង្កា៖ ភ្ញៀវទេសចរម្នាក់បានស្លាប់បាត់បង់ជីវិតដោយសារព្យាយាមថតរូបក្នុងអំឡុងពេលធ្វើដំណើរតាមរថភ្លើងនៅក្នុងប្រទេសស្រីលង្កា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២១ ខែកុម្ភៈ។ ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតរូបនេះមានឈ្មោះថា Olga Perminova ភេទស្រី អាយុ ៥៣ឆ្នាំ និងជាពលរដ្ឋជនជាតិរុស្ស៊ី។

បើតាមអាជ្ញាធរស្រីលង្កាបានបញ្ជាក់ថា​ លោកស្រី Olga Perminova បានធ្វើដំណើរទៅកម្សាន្តនៅក្នុងប្រទេសស្រីលង្កាអស់រយៈពេលជាច្រើនថ្ងៃមកហើយមុនពេលកើតហេតុ ហើយនៅក្នុងថ្ងៃកើតមានគ្រោះថ្នាក់នោះគាត់បានជិះរថភ្លើងមួយខ្សែមានឈ្មោះថា Podi Menike មានទិសដៅចេញដំណើរចេញពីតំបន់ Colombo Fort ឆ្ពោះទៅកាន់ទីក្រុង Badulla ដែលជាតំបន់ទេសចរណ៍ដ៏ពេញនិយមមួយនៅក្នុងប្រទេសស្រីលង្កា។ ប្រភពខាងលើនេះបានបន្តថា នៅក្នុងអំឡុងពេលធ្វើដំណើរលើចម្ងាយផ្លូវ ៣០០គីឡូម៉ែត្រនោះ រថភ្លើងត្រូវធ្វើដំណើរកាត់តាមទីតាំងដែលមានទេសភាពស្អាតៗបែបធម្មជាតិជាច្រើនកន្លែង ទើបធ្វើឱ្យលោកស្រី Olga Perminova ព្យាយាមអើតចេញពីទូរថភ្លើងដើម្បីថតរូប ហើយជាអកុសលក្បាលរបស់គាត់ក៏ត្រូវប៉ះទង្គិចជាមួយផ្ទាំងថ្មនិងត្រូវធ្លាក់ចេញពីរថភ្លើងស្លាប់ភ្លាមៗតែម្តង៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: