កីឡា

ខ្លាំងរបស់គេមែន!! នៅថ្ងៃអាទិត្យសប្តាហ៍នេះក្នុងក្របខ័ណ្ឌ English Premier League ត្រៀមពានពីរសម្រាប់ Liverpool និង Man City ខណៈដែរពិន្ទុខុសគ្នាតែ១ពិន្ទុ ហើយនៅសល់តែមួយប្រកួតទៀតតែប៉ុណ្ណោះ

BY
Khmernote Media
May 7, 2019

កាលពីយប់មិញនេះ ក្រុម Manchester City នៅតែអាចមានឱកាសដណ្ដើមពាន English Premier League ជាមួយហង្សក្រហម Liverpool ខណៈដែរឈ្នះក្រុម Leicester City ទាំងប្រផិតប្រផើយក្នុងលទ្ធផល ១ទល់នឹង០។ គួរបញ្ជាក់ផងដែរថានៅក្នុងក្របខ័ណ្ឌ English Premier League ក្រុមនីមួយៗនៅសល់តែមួយប្រកួតតែប៉ុណ្ណោះ ហើយអ្វីដែលប្រិយមិត្តអ្នកគាំទ្របាល់ទាត់កំពុងតែរងចាំមើលថាក្រុមមួយណាជាអ្នកគ្រងពានធំប្រចាំប្រទេសអង់គ្លេសមួយនេះដោយយើងឃើញថាមានក្រុមពីរកំពុងតែប្រដេញគ្នានៅលើកំពូលតារាងរបស់ Premier Leaguគឺក្រុម Liverpool និងក្រុម Man City។ ជាមួយគ្នានេះដែរគិតត្រឹមសប្តាហ៍ទី ៣៧ក្រុម Liverpool មាន៩៤ពិន្ទុ ហើយក្រុម Man City មាន៩៥ពិន្ទុលើសក្រុមហង្សក្រហមតែ១ពិន្ទុតែប៉ុណ្ណោះ។

បន្ថែមពីនេះទៅទៀតនៅថ្ងៃទី១២ ខែឧសភាខាងមុខនេះគឺជាការប្រកួតចុងក្រោយបង្អស់របស់ក្រុមទាំង ២០នៅក្នុងក្របខ័ណ្ឌអង់គ្លេសមួយនេះ ហើយគេបានត្រៀមពានពីរសម្រាប់ក្រុមទាំងពីរមិនថាក្រុម Liverpool ឬ ក្រុម Man City នោះទេ។ គួរបន្ថែមពីនេះផងដែរថា ក្រុមទាំងពីរត្រូវការឈ្នះជាដាច់ខាតប៉ុន្តែអ្នកដែលមានប្រៀបជាងគឺក្រុម Man City ព្រោះគេមាន១ពិន្ទុលើក្រុម Liverpool។ បន្ថែមពីនេះទៅទៀត នៅថ្ងៃអាទិត្យខាងមុខនេះនៅម៉ោង៩យប់ ក្រុមហង្សក្រហម Liverpool ត្រូវប៉ះជាមួយក្រុម Wolverhampton Wanderers នៅក្នុងពហុកីឡាដ្ឋាន Anfield ខណៈដែរក្រុម Man City ត្រូវប៉ះជាមួយក្រុម Brighton នៅក្រៅទឹកដី។ ជាចុងក្រោយយើងមានតែតាមដានទាំងអស់គ្នានៅក្នងថ្ងៃអាទិត្យនេះថាតើក្រុមមួយណាជាអ្នកលើកពានលំដាប់កំពូលនៅក្នុងប្រទេសអង់គ្លេសមួយនេះ៕

អត្ថបទ៖ សុគុណា

Share This Post: