ឪកាសល្អ! កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជ្រើសរើសយោធិនថ្មី បំពេញឱ្យក្របខ័ណ្ឌបញ្ជាការដ្ឋាន អាវុធហត្ថ ខេត្តស្វាយរៀង សម្រាប់ឆ្នាំ២០២៥
តាមរយៈ កងរាជអាវុធហត្ថលើផ្ទៃ ប្រទេស នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជ្រើសរើសយោធិនថ្មី បំពេញឱ្យក្របខ័ណ្ឌបញ្ជាការដ្ឋាន អាវុធហត្ថ ខេត្តស្វាយរៀង សម្រាប់ឆ្នាំ២០២៥។

រូបតំណាង
ចំពោះអ្នកដែលមានបំណង និងស្ម័គ្រចិត្តចូលបម្រើការងារក្នុងកងរាជអាវុធហត្ថ ប្រកបដោយមនសិការ និង ឧត្តមគតិ ក្នុងការបម្រើជាតិមាតុភូមិ អាចទំនាក់ទំនង ទទួលយកឯកសារ និងដាក់ពាក្យសុំចុះឈ្មោះ ប្រឡងសមត្ថភាព និងពិនិត្យលក្ខណសម្បត្តិ តាមលក្ខខណ្ឌកំណត់ (ដោយមិនគិតប្រាក់) នៅបញ្ជាការដ្ឋានកង រាជអាវុធហត្ថខេត្តស្វាយរៀង (រៀងរាល់ម៉ោងធ្វើការ) តាមកាលបរិច្ឆេទដូចខាងក្រោម៖
១- ចែកពាក្យ និងទទួលពាក្យ ចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៥។ បញ្ជាក់ផងដែរ បេក្ខជន ត្រូវមានអាសយដ្ឋានបច្ចុប្បន្ននៅក្នុងខេត្តស្វាយរៀង ព្រៃវែង និងខេត្តត្បូងឃ្មុំ តែប៉ុណ្ណោះ។
• ចំពោះលក្ខណសម្បត្តិ និងលក្ខខណ្ឌបេក្ខជនដែលត្រូវជ្រើសរើស៖
១- សញ្ជាតិខ្មែរ, ភេទប្រុស (នៅលីវ)
២- មានអាយុចាប់ពី១៨ឆ្នាំ ដល់២៥ឆ្នាំ គិតត្រឹមថ្ងៃដាក់ពាក្យ
៣- មានកាយសម្បទាគ្រប់គ្រាន់ និងមានសុខភាពល្អតាមតម្រូវការដើម្បីបំពេញមុខងារ
៤- មានភក្ដីភាពចំពោះជាតិ មាតុភូមិ និងគ្មានជាប់ពិរុទ្ធ អំពីបទល្មើសផ្សេងៗ
៥- កម្រិតវប្បធម៌ មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឡើងទៅ ឬ លិខិតបញ្ជាក់ការសិក្សា ឬ សមមូលសញ្ញាបត្រ
៦- មានកម្ពស់ចាប់ពី ១,៧០ (មួយម៉ែត្រចិតសិប) ឡើងទៅ
៧- បេក្ខជនត្រូវឆ្លងកាត់ការត្រួតពិនិត្យលក្ខណសម្បត្តិ និងធ្វើការប្រឡងសមត្ថភាព
៨- បេក្ខជនត្រូវមានសុខភាពល្អ និងកាយសម្បទាល្អ(ឆ្លងកាត់ការត្រួតពិនិត្យឈាម កាយសម្បទា និង ទឹកមូត្រ)
៩- ការពិនិត្យគុណភាពបេក្ខជនដាក់ពាក្យសុំចូលបម្រើក្នុងកងយោធពលខេមរភូមិន្ទ ដោយកងរាជ អាវុធហត្ថលើផ្ទៃប្រទេស។
ដោយឡែក ព័ត៌មានលម្អិត អាចទំនាក់ទំនង នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង ព្រៃវែង និងខេត្តត្បូងឃ្មុំ
• ក្នុងករណីមានភាពមិនប្រក្រតី សូមទំនាក់ទំនង
– លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ទូរស័ព្ទ ០៨៨ ៨២៣ ៤៥៦៨
– លោកឧត្តមសេនីយ៍ត្រី ឆាយ សួគ៌ា ទូរស័ព្ទ ០៩៧ ៧៧៧៧ ៧៥៩
-លោកវរសេនីយ៍ទោ សៅ ចន្ទគ្រឹស្នា ទូរស័ព្ទ ០៧១ ៣៣៣ ៧៧៧៧៕


ប្រភព៖ GRK NEWS