លក់ខ្ទេចកុំជោរ!! លោក Solskjear ខឹងកីឡាករមួយរូបដោយសារតែអាកប្បកិរិយាមិនសមរម្យក្នុងកំឡុងពេលហ្វឹកហាត់ ហើយត្រៀមលក់ចេញ និងមិនបន្តកុងត្រាជាមួយទៀតនោះទេ
- May 7, 2019
លោកគ្រូបង្វឹកថ្មីរបស់ក្លឹបបិសាចក្រហម Ole Gunnar Solskjear បានដាស់តឿនលើអត្តាចរិតរបស់កីឡាករខ្សែបំរើប្រយុទ្ធ Anthony Martial ក្នុងកំឡុងពេលហ្វឹកហាត់ ហើយនិងត្រូវបានគេរាយការណ៍ថាកីឡាកររូបនេះនឹងដាក់លក់នៅក្នុងរដូវក្តៅនេះ ដោយមិនបន្តកុងត្រាជាមួយនៅក្នុងខែមករាឆ្នាំនេះទេ។ គួរបញ្ជាក់ផងដែរថាក្នុងកំឡុងពេលកំដៅសាច់ដុំពេលប៉ះតោខៀវ Chelsea កីឡាករ Martial ហាក់ដូចជាមិនសូវយកចិត្តទុកដាក់ក្នុងការហាត់ បន្ទាប់ពីរូបគាត់ត្រូវបានប្រាប់ថានឹងមិនជាប់ជម្រើសដំបូងនោះឡើយ។ គ្រានោះដែរ គេមើលឃើញថាកីឡាកររូបនេះបញ្ចេញអោយគេឃើញថាគាត់មិនសូវយកចិត្តទុកដាក់ក្នុការហាត់នោះឡើយ ដែលធ្វើអោយអ្នកចាត់ការទូទៅលោក Solskjear ខឺងសម្បារទៅលើខ្សែបម្រើស្លាបសញ្ជាតិបារាំងរូបនេះ ដូចនេះហើយបានជាគេមិនឃើញ Martial ចូលរួមជាមួយក្រុមក្នុងពេលប្រកួតជាមួយ Huddersfield កាលពីអាទិត្យមុននេះ។
បន្ថែមពីលើនេះទៅទៀត គ្រូបង្វឹកសញ្ជាតិណូវែររូបនេះហាក់ដូចជាបង្ហាញពីចំនួនកីឡាករទាំងអស់ដែលអាចនៅក្នុងក្លឹបបន្តទៅអោយអ្នកគាំទ្រ បន្ទាប់ពីក្លឹបបរាជ័យដើម្បីចូលរួមក្នុងពាន Uefa Champion League នៅក្នុងរដូវកាលក្រោយ។ បើយោងទៅតាមការរាយការណ៍បានអោយដឹងថា កីឡាករ Anthony Martial គឺជាកីឡាករមួយរូបក្នុងចំណោមកីឡាករទាំងអស់ដែលលោក Solskjear សម្រេចចិត្តលោកចេញនៅក្នុងរដូវក្តៅនេះដោយសារតែភាពអន់ចរិតរបស់គាត់។ លើសពីនេះផងដែរ អតីតគ្រូបង្វឹកចាស់ លោក Josemorinho ធ្លាប់ព្យាយាមលក់កីឡាកររូបនេះនៅក្នុងឆ្នាំទីពីររបស់គាត់នៅក្នុងក្លឹបដោយសារតែហេតុផលដូចគ្នាមួយនេះផងដែរ ហើយជាលទ្ធផល មិនទាន់មានក្លឹបណាចង់បានកីឡាកររូបនេះនៅឡើយនោះទេ៕
- Share This Post:











