តម្លៃភាគហ៊ុននៅអាមេរិកធ្លាក់ចុះ ៤លានលានដុល្លារ ដោយសារគោលនយោបាយពន្ធគយថ្មីរបស់លោក ដូណាល់ ត្រាំ
- BY
- Pheakdey
- March 11, 2025
អាមេរិក៖ ទីផ្សារភាគហ៊ុននៅអាមេរិកបានធ្លាក់ចុះយ៉ាងគំហុក ពោលគឺក្នុងទំហំទឹកប្រាក់សរុបប្រមាណជា ៤លានលានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី១១ ខែមីនា។ ការធ្លាក់ចុះនៃតម្លៃភាគហ៊ុនក្នុងទំហំទឹកប្រាក់ដ៏មហាសាលនេះគឺដោយសារតែគោលនយោបាយពន្ធគយថ្មីរបស់អាជ្ញាធរអាមេរិកហាក់គ្មានភាពច្បាស់លាស់ និងអាចប្រែប្រួសបានយ៉ាងលឿនបំផុតទៅតាមការសម្រេចរបស់លោកប្រធានាធិបតីអាមេរិកតែមួយភ្លែតប៉ុណ្ណោះ។

ភាពមិនច្បាស់លាស់នៃការអនុវត្តច្បាប់ដំឡើងពន្ធគយនេះបានធ្វើឱ្យក្រុមអ្នកវិនិយោគជាច្រើនពិបាកសម្រេចចិត្តក្នុងការធ្វើសកម្មភាពអាជីវកម្មផ្សេងៗ ខណៈក្រុមអ្នកវិនិយោគខ្លះបានសម្រេចលក់ភាគហ៊ុនរបស់ពួកគេជាបន្តបន្ទាប់។ ក្រុមហ៊ុនធំៗដែលកំពុងប្រឈមនឹងការធ្លាក់ចុះនៃតម្លៃភាគហ៊ុននោះមានដូចជា៖
-ក្រុមហ៊ុន Apple ធ្លាក់ចុះ ៥%
-ក្រុមហ៊ុន Nvidia ធ្លាក់ចុះ ៥%
-ក្រុមហ៊ុន Tesla ធ្លាក់ចុះ ១៥%
-និងក្រុមហ៊ុនជាច្រើនផ្សេងទៀតសុទ្ធតែត្រូវប្រឈមនឹងធ្លាក់ចុះក្នុងកម្រិតតិចជាង ៥%៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






