អន្តរជាតិ
ស្ពានអាកាសថ្មើរជើងទើបសាងសង់ហើយមិនទាន់បានប៉ុន្មានផង ស្រាបតែបាក់សង្កត់មនុស្សស្លាប់ជាច្រើននាក់
BY Khmernote Media
March 16, 2018
សហរដ្ឋអាមេរិក៖ បើយោងតាមលោក Bill Nelson សមាជិកព្រឹទ្ធសភាអាមេរិកបានប្រាប់អ្នកសារព័ត៌មានថា ស្ពានអាកាសថ្មើរជើងមួយមានទម្ងន់សរុប៩៥០តោន ត្រូវបានគេសាងសង់ឡើង ដើម្បីភ្ជាប់ពីបរិវេណសាកលវិទ្យាល័យ អន្តរជាតិ Florida ទៅកាន់ក្រុង Sweetwater។
ស្ពានអាកាសនេះបានបាក់ បន្ទាប់ពីសាងសង់រួចជាផ្លូវការត្រឹមតែ៦ម៉ោងប៉ុណ្ណោះ។ ស្ពានអាកាសថ្មើរជើង ដែលមានតម្លៃ១៤លានដុល្លារនេះ បានបាក់សង្កត់មកលើអ្នកដំណើរជាច្រើននាក់ ហើយមានមនុស្សចំនួន៦នាក់បានស្លាប់ភា្លមៗនឹងនៅកន្លែង និងមានអ្នករងរបួសធ្ងន់ចំនួន១០នាក់ផ្សេងទៀតត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យ។
ក្នុងចំណោមអ្នករងរបួស ទាំងអស់មានអ្នករងរបួសចំនួន៤នាក់ ដែលទំនងជាអាចស្លាប់ទៀត ព្រោះតែមិនអាចព្យាបាលបាន។ រហូតមកទល់នឹងពេលទាំងអាជ្ញាធរ និងក្រុមហ៊ុនសាងសង់បានចេញមុខមកទទួលខុសត្រូវ និងដោះស្រាយបញ្ហាទាំងអស់ទៅតាមផ្លូវច្បាប់៕
ប្រភព៖ dailymail


